ពិធីជប់លៀងប្រចាំឆ្នាំ E-GetS/អ៊ី-ហ្គេត 2023 និងពិធីប្រគល់ពានរង្វាន់ដល់បុគ្គលិកក្រោមប្រធានបទ​​​ “អបអរសាទរឆ្នាំថ្មី ដំណើររួមគ្នាទៅកាន់ភាពជោគជ័យ”​ ត្រូវបានប្រារព្ធឡើងប្រកបដោយភាពជោគជ័យ!
2024-04-13 12:00

 
នាថ្ងៃទី 11 ខែមេសា ឆ្នាំ 2024 ពិធីជប់លៀងប្រចាំឆ្នាំ E-GetS/អ៊ី-ហ្គេត 2023 និងពិធីប្រគល់ពានរង្វាន់ដល់បុគ្គលិកត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ក្នុងប្រទេសកម្ពុជា។ ភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងពិធីនេះរួមមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ឯកឧត្តម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា​ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា​ ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយកប្រៃសណីយ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា លោក Lin Shiqiang ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា និងជាប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ អនុប្រធានសមាគមមិត្តភាពចិន-កម្ពុជា និងជាប្រធានក្រុមហ៊ុន Jinyun Group លោក Liu Daozhi អនុប្រធានប្រតិបត្តិនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា និងជាប្រធានធនាគារចិន (ហុងកុង) សាខាភ្នំពេញ លោក Zhao Jinhui អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត លោក Chen Quanfu នាយកក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត លោក Xiao Hongpei នាយកប្រតិបត្តិក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត រួមទាំងភ្ញៀវកិត្តិយសមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មចិននៅកម្ពុជា​ ដៃគូសហការ​ ម្ចាស់ហាង អតិថិជន​​ បងប្អូនបណ្តាញសារពត៌មាននានា និងបុគ្គលិកក្រុមហ៊ុនជាង 600 នាក់ បានចូលរួមក្នុងពិធីនេះ។
 

 
នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំនេះក៏មានការពិសាភោជនាហា  ការប្រគល់ពានរង្វាន់កិត្តិយស ការសម្តែងដ៏អស្ចារ្យ ការចាប់រង្វាន់ដ៏រំជើបរំជួល... តោះយើងក្រលេកមើលឡើងវិញនូវពិធីជប់លៀងប្រចាំឆ្នាំ E-GetS/អ៊ី-ហ្គេត 2023 និងពិធីប្រគល់ពានរង្វាន់ដល់បុគ្គលិកទាំងអស់គ្នា!
 


 
1. ការថ្លែងសុន្ទរកថារបស់ថ្នាក់ដឹកនាំ 
 

 
ការរៀបរាប់យ៉ាងល្អិតល្អន់នូវសមិទ្ធិផលនៃការអភិវឌ្ឍដ៏អស្ចារ្យ ជាមួយការសម្លឹងទៅកាន់ជំពូកថ្មីនាពេលអនាគតរបស់ក្រុមហ៊ុន E-GetS​/អ៊ី-ហ្គេត។ លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានសង្ខេបការងារ និងសមិទ្ធិផលរបស់ក្រុមហ៊ុនក្នុងឆ្នាំ 2023 ព្រមទាំងចង្អុលបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងទិសដៅការងាររបស់ក្រុមហ៊ុនក្នុងឆ្នាំថ្មីផងដែរ។ លោកបាន​បន្ត​ថា ផែនការអាជីវកម្ម​នឹង​កាន់តែ​ប្រសើរ ជាមួយប្រាក់​ចំណេញ​កាន់​តែខ្ពស់។ នាពេលបច្ចុប្បន្ននេះ App E-GetS បានគាំទ្រសេវាកម្មជាង 10 ភាសា ហើយសេវាកម្មនៅក្នុងប្រទេសថៃ និងវៀតណាមនឹងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗនេះ ដោយបានបោះជំហានដ៏រឹងមាំនៅក្នុងដំណើរការនៃមូលដ្ឋាននីយកម្ម និងអន្តរជាតិនីយកម្ម។

លោកអគ្គនាយកក្រុមហ៊ុនបានថ្លែងថា ក្រុមហ៊ុននឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ “ខ្សែក្រវាត់និងផ្លូវ” ដោយចូលរួមយ៉ាងសកម្មក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅក្នុង “យុទ្ធសាស្ត្របញ្ចកោណ” របស់រដ្ឋាភិបាលកម្ពុជា។ E-GetS/អ៊ី-ហ្គេត តែងតែផ្តោតលើអតិថិជនជាគោល និងបន្តបង្កើនការវិនិយោគលើបច្ចេកវិទ្យាអភិវឌ្ឍសូហ្វវែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងវិស័យឌីជីថល បង្កើតឱកាសការងារបន្ថែមសម្រាប់សង្គម។ ប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតថ្មីដើម្បីផ្តល់សេវាកម្មដល់ប្រជាជនខ្មែរ និងជនជាតិចិននៅកម្ពុជា ប្រើប្រាស់ថាមពលរបស់ប្រទេសចិន ដើម្បីរួមចំណែកដល់សេដ្ឋកិច្ច បច្ចេកវិទ្យា និងសង្គមរបស់កម្ពុជា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍឌីជីថល និងឆ្លាតវៃរបស់កម្ពុជាផងដែរ។

 

E-GetS/អ៊ី-ហ្គេត ក្នុងនាមជាអង្គភាពអនុប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជា​​ ក៏បានរីកចម្រើន និងពង្រីកជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។ លោកស្រី Zhong Jie ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា បានថ្លែងក្នុងសុន្ទរកថារបស់លោកស្រីថា E-GetS/អ៊ី-ហ្គេតក្នុងនាមជាសហគ្រាសផ្តល់មូលនិធិដោយចិន បានឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងបានរួមបញ្ចូលនូវគំរូ “សេវាកម្មអ៊ីនធឺណិត + ជីវិតរស់នៅ” របស់ប្រទេសចិនមកក្នុងប្រទេសកម្ពុជា ហើយបន្តផ្សព្វផ្សាយគំរូនេះទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយបានលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និងកំណើនការងារប្រកបដោយប្រសិទ្ធភាព។

លោកស្រី Zhong Jie បានចង្អុលបង្ហាញថា ប្រទេស​កម្ពុជា​មាន​អត្រានៃការប្រើប្រាស់​អ៊ីនធឺណិត​ខ្ពស់ អ្នក​ប្រើ​ឧបករណ៍​ចល័ត​មានការកើន​ឡើង​យ៉ាង​ឆាប់​រហ័ស កំណើនប្រជាជនវ័យក្មេង ហើយ​វិធី​ទូទាត់​ប្រាក់​ឌីជីថលនៅតែបន្ត​ច្នៃប្រឌិត​ឥត​ឈប់ឈរ ដែលទាំងអស់នេះបានបង្ហាញថា​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​មាន​ទស្សនវិស័យ​ទូលំទូលាយ​សម្រាប់​ការ​អភិវឌ្ឍនៅ​ពេល​អនាគត។ លោកស្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត បន្តរក្សានូវឆន្ទះមោះមុតក្នុងការឆ្ពោះទៅមុខមួយនេះ រួមចំណែក​ថ្មី​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​ និង​បង្កើត​សមិទ្ធផល​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ចិន​-​កម្ពុជា​។​

 

 
E-GetS/អ៊ី-ហ្គេត​ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាបច្ចេកវិទ្យាអ៊ីនធឺណេតដែលមានទំនាក់ទំនងជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើន និងការអភិវឌ្ឍរបស់ E-GetS/អ៊ី-ហ្គេត បានឆ្លុះបញ្ចាំងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន។ អាជីវកម្មរបស់ E-GetS/អ៊ី-ហ្គេត បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច ការអភិវឌ្ឍឌីជីថល ឱកាសការងាររបស់ប្រទេសកម្ពុជាជាដើម ហើយជាកម្លាំងដ៏សំខាន់មួយចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តម ជា វ៉ាន់ដេត បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត ពិចារណាចាប់ដៃគូសហការជាមួយសហគ្រាសធុនតូច និងមធ្យម រួមទាំងប្រតិបត្តិករបម្រើសេវាដឹកជញ្ជូនឆាប់រហ័ស ជាពិសេសជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដើម្បីពង្រីកផលិតផល និងសេវាឱ្យកាន់តែសម្បូរបែប និងបណ្តាញចែកចាយបញ្ញើបានគ្រប់ទីកន្លែងនៅកម្ពុជា។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏ស្វាគមន៍នូវសំណើនានារបស់ E-GetS​/អ៊ី-ហ្គេតក្នុងការចូលរួមសហការអភិវឌ្ឍប្រព័ន្ធឌីជីថលផ្សេង ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងការផ្តល់សេវាសាធារណៈផងដែរ។

 

 
ឆ្លៀតក្នុងឱកាសនេះផងដែរ E-GetS​/អ៊ី-ហ្គេត ក៏បានបង្កើតនូវក្រុមបាល់ទាត់អ្នកដឹកជញ្ជូន។ លោក Xiao Hongpei នាយកប្រតិបត្តិក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត បានថ្លែងក្នុងសុន្ទរកថារបស់គាត់ថា កីឡាបាល់ទាត់បានបង្ហាញពីស្មារតីនៃការរួបរួម ការខិតខំប្រឹងប្រែង និងការ​មិន​បោះបង់គ្នា ដែលបានបំពេញបន្ថែមនូវវប្បធម៌សាជីវកម្មរបស់ក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត ។ ដូច្នេះខ្ញុំសង្ឃឹមថានាថ្ងៃអនាគត E-GetS/អ៊ី-ហ្គេត នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតីកីឡាបាល់ទាត់ ហើយបង្កើតនូវភាពរុងរឿងបន្ថែមទៀតសម្រាប់ក្រុមហ៊ុន ក្រុមបាល់ទាត់ និងខ្លួនឯង។


2. ការកោតសរសើរចំពោះបុគ្គលិកគំរូ

គំរូប្រមូលផ្តុំនូវថាមពលក្នុងការតស៊ូ អ្នក​ក្លាហាន​ពង្រឹង​ស្មារតី​​របស់​ខ្លួនឱ្យកាន់តែអង់អាច។ ក្នុងអំឡុងពិធីជប់លៀងប្រចាំឆ្នាំ E-GetS​/អ៊ី-ហ្គេត បានរៀបចំពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ 2023 ដើម្បីអបអរសាទរដល់ដៃគូសហការ និងបុគ្គលិកឆ្នើមក្នុងឆ្នាំ 2023 ។ ក្នុងពិធីប្រគល់ពានរង្វាន់នេះ ថ្នាក់ដឹកនាំក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះម្ចាស់ហាងទាំងអស់ដែលបានសហការកន្លងមក។ ដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ម្ចាស់ហាងទាំងអស់ហើយ ទើបក្រុមហ៊ុនអាចឈានទៅមុខជាលំដា

 

 
E-GetS/អ៊ី-ហ្គេត បានដាក់ដំណើរការនៅប្រទេសឡាវក្នុងឆ្នាំ 2022 ដែលមានរយៈពេលត្រឹមតែ 2 ឆ្នាំប៉ុណ្ណោះចាប់តាំងពីបើកទីផ្សារនៅប្រទេសឡាវ ហើយឥឡូវនេះបានអភិវឌ្ឍទៅជា APP សេវាកម្មដឹកជញ្ជូនអាហារដ៏ធំបំផុតនៅក្នុងប្រទេសឡាវ។ ដូច្នេះក្នុងពិធីជប់លៀងប្រចាំឆ្នាំនេះក៏មានការអញ្ជើញម្ចាស់ហាងដែលធ្វើដំណើរមកពីប្រទេសឡាវជាពិសេស ដោយថ្នាក់ដឹកនាំក្រុមហ៊ុនបានប្រគល់ពានរង្វាន់ដល់ម្ចាស់ហាងតំណាងប្រទេសឡាវប្រចាំឆ្នាំ 2023 មានដូចជា “ពានរង្វាន់ម្ចាស់ហាងដែលមានឥទ្ធិពលខ្លាំងបំផុត” “ពានរង្វាន់ម្ចាស់ហាងដែលជាជម្រើសដំបូងបំផុតនៃអតិថិជន” និង “ពានរង្វាន់ដៃគូរសហការដ៏ល្អ” ។
 

ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានបុគ្គលិកឆ្នើម និងក្រុមការងារដ៏អស្ចារ្យជាច្រើន ដែលបានខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមក្នុងមុខតំណែងរៀងៗខ្លួន ដោយក្រុមហ៊ុនបានរៀបចំជាពិសេសនូវពានរង្វាន់ដូចជា “ពានរង្វាន់អ្នកដឹកជញ្ចូនដ៏ឆ្នើមក្នុងក្រុមហ៊ុន អ៊ី-ហ្គេត” “ពានរង្វាន់ប្រធានអ្នកដឹកជញ្ចូនដ៏ឆ្នើមក្នុងក្រុមហ៊ុន អ៊ី-ហ្គេត” “ពានរង្វាន់បុគ្គលិកថ្មីឆ្នើមក្នុងក្រុមហ៊ុន អ៊ី-ហ្គេត” “ពានរង្វាន់បុគ្គលិកឆ្នើមក្នុងក្រុមហ៊ុន អ៊ី-ហ្គេត” “ពានរង្វាន់ប្រធានគ្រប់គ្រងឆ្នើមក្នុងក្រុមហ៊ុន អ៊ី-ហ្គេត” និងពានរង្វាន់ផ្សេងៗទៀតក្នុងឆ្នាំ 2023។ ថ្នាក់ដឹកនាំបានប្រគល់ពានរង្វាន់ និងវិញ្ញាបនបត្រកិត្តិយសដល់បុគ្គលិក សរសើរពីការខិតខំប្រឹងប្រែង និងសមិទ្ធិផលឆ្នើមរបស់ពួកគេ ព្រមទាំងលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវគោលជំហរ និងខិតខំធ្វើការ។
 


 
3. ការសម្តែងដ៏អស្ចារ្យ អង្រួនបរិយាកាសក្នុងកម្មវិធី

បុគ្គលិកផ្នែកនីមួយៗនៃក្រុមហ៊ុន E-GetS​/អ៊ី-ហ្គេត បានរៀបចំកម្មវិធីយ៉ាងយកចិត្តទុកដាក់ ដែលក្នុងនោះរួមមានរបាំប្រពៃណីខ្មែរ ការច្រៀងចំរៀងរួមគ្នា និងកម្មវិធីផ្សេងៗទៀត ដែលទទួលបាន​សំឡេង​ទះដៃកងរំពងលាយឡំនឹងសម្លេងហ៊ោកញ្រ្ជៀវពី​ទស្សនិកជន។ បរិយាកាសក្នុងកម្មវិធីពោរពេញដោយភាពអ៊ូអរ និងសប្បាយរីករាយ ហើយកម្មវិធីនីមួយៗក៏បានបង្ហាញពីទេពកោសល្យចម្រុះ និងទស្សនៈវិជ្ជមានរបស់បុគ្គលិកផងដែរ។

 


 
4. ការចាប់រង្វាន់ដ៏ច្រើនសន្ធឹបសន្ធាប់

រង្វាន់ទី៥ដល់រង្វាន់ពិសេសដែលរួមមាន នាឡិកាឆ្លាតវៃ Huawei Watch Ultimate Design (Limited Gold Edition) ទូរស័ព្ទ iPhone 15 កាតបញ្ចូលទឹកប្រាក់ E-GetS/អ៊ី-ហ្គេត $1,000 Huawei Matepad Air កាមេរ៉ា GoPro Hero 10 នាឡិកា Xiaomi ជាដើម ដែលបានប្រកាសម្តងមួយៗ។ អមជាមួយសំឡេងអបអរសាទរ ការចាប់រង្វាន់ជាច្រើនវគ្គបានជំរុញឱ្យបរិយាកាសនៃពិធីជប់លៀងប្រចាំឆ្នាំឈានដល់កម្រិតកំពូល ជាមួយនឹងភាពភ្ញាក់ផ្អើលឥតឈប់ឈរ និងភាពសប្បាយរីករាយទ្វេដង!

 


 
E-GetS/អ៊ី-ហ្គេត បានចាប់ផ្តើមពីតូចទៅធំ ដោយពង្រីកសាខាក្រុមហ៊ុនពីមួយទៅមួយដោយឥរឈប់ឈរ។ មាត្រដ្ឋានអាជីវកម្មទទួលបានការរីកចម្រើនយ៉ាងខ្លាំង ហើយផែនការអាជីវកម្មក៏កាន់តែទូលំទូលាយ និងពេញលេញ ដែលតែងតែប្រកាន់ខ្ជាប់នូវគោលបំណងដើម “ជីវិតគួរតែមានភាពងាយស្រួល” និងប្រើប្រាស់បចេ្ចកវិទ្យាដ៏ថ្មីបង្កើតបានជា APP បម្រើសេវាកម្មជីវិតរស់នៅដ៏ឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍។
 

 
ពិធីជប់លៀងប្រចាំឆ្នាំ E-GetS/អ៊ី-ហ្គេត 2023 និងពិធីប្រគល់ពានរង្វាន់ដល់បុគ្គលិកក្រោមប្រធានបទ​​​ “អបអរសាទរឆ្នាំថ្មី ដំណើររួមគ្នាទៅកាន់ភាពជោគជ័យ” ត្រូវបានបញ្ចប់ដោយរលូនជាមួយនឹងបរិយាកាសដ៏សប្បាយរីករាយ។ ប្លង់មេត្រូវបានគូរឡើង ហើយក៏ដល់ពេលដែលត្រូវដំណើរការ ដូច្នេះនៅឆ្នាំ 2024 E-GetS​/អ៊ី-ហ្គេត នឹងចូលរួមជាមួយបុគ្គលិកទាំងអស់ ដើម្បីបន្តស្វែងរកឱកាសអភិវឌ្ឍថ្មីៗ រក្សានូវជំហរដ៏រឹងមាំ ហើយបន្តបង្កើតនូវអត្ថប្រយោជន៏កាន់តែច្រើនសម្រាប់អតិថិជន រួមទាំងដៃគូសហការ និងបន្តសរសេរជំពូកថ្មីក្នុងវិស័យឌីជីថលនៃទីផ្សារអាស៊ីអាគ្នេយ៍!