E-GetS និង ផាកកាហ្វេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការ!
2022-07-11 10:22
នៅខែកក្កដា ឆ្នាំ២០២២ E-GetS បានរៀបចំពិធីចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការជាមួយផាកកាហ្វេ។តំណាងភាគីទាំងពីរបានចូលរួមក្នុងពិធីចុះហត្ថលេខាដើម្បីក្លាយជាដៃគូរសហការជាផ្លូវការ និងផ្តួចផ្តើមកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអោយបានស៊ីជម្រៅ។កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនេះ បានបំបែកខ្សែបន្ទាត់សេណារីយ៉ូនៃការប្រើប្រាស់អនឡាញនិងក្រៅអនឡាញ ធ្វើអោយស៊ីជម្រៅនូវការគ្របដណ្តប់ទីផ្សារទាំងសងខាងជាបន្តបន្ទាប់ ដើម្បីផ្តល់អោយអតិថិជននូវបទពិសោធន៍ការកម្ម៉ង់ដ៏មានគុណភាពល្អបំផុត ទំនុកចិត្តបំផុត និងងាយស្រួលបំផុត។


បង្កើតឡើងក្នុងឆ្នាំ២០០៤ ផាកកាហ្វេគឺជាអ្នកត្រួសត្រាយផ្លូវ និងឈានមុខគេក្នុងអាជីវកម្មម្ហូបអាហារនៅប្រទេសកម្ពុជា។ក្រោមឥទ្ធិពលនៃប្រពៃណីម្ហូបខ្មែរ ផាកកាហ្វេបានផ្សព្វផ្សាយអាហារបែបប្រពៃណីខ្មែរ និងជម្រើសថ្មីដែលមានសុខភាពល្អដល់អតិថិជន ដោយប្រកាន់ខ្ជាប់នូវគោលគំនិតនៃអាហារដែលមានសុខភាពល្អ និងសម្បូរបែប។ពួកយើងជ្រើសរើសប្រេងអូលីវជំនួសឱ្យប្រេងធម្មតាសម្រាប់ការចម្អិនអាហារព្រមទាំងប្រើប្រាស់ទឹកឃ្មុំនិងទឹកដោះគោស្រស់ជំនួសឱ្យគ្រឿងផ្សំដែលមានជាតិខ្លាញ់ខ្ពស់។ទីបំផុត ជាមួយនឹងរសជាតិដ៏ឆ្ងាញ់ពិសារនិងសេវាកម្មដ៏យកចិត្តទុកដាក់ ពួកយើងក៏ទទួលបានប្រជាប្រិយភាពដ៏អស្ចារ្យ និងទទួលបានការស្រឡាញ់ចូលចិត្តពីបណ្តាអតិថិជនកម្ពុជា។
E-GetS ជាAppសេវាកម្មជីវិតឌីជីថលឈានមុខគេនៅប្រទេសកម្ពុជា បានសហការជាមួយហាងដែលមានគុណភាពខ្ពស់មួយចំនួនធំ ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មជីវិតដ៏ទូលំទូលាយ រួមទាំងការកម្ម៉ង់អាហារតាមអ៊ីនធើណេត ការលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក ការកក់ និងបញ្ញើរហ័ស ដើម្បីបំពេញតម្រូវការអតិថិជន នាំមកនូវបទពិសោធន៍អ៊ីនធើណេត + ជីវិតថ្មីដល់អតិថិជនកម្ពុជា។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនបានបង្កើតសាខាដឹកជញ្ជូនជាច្រើននៅក្នុងរាជធានីភ្នំពេញនិងកំពង់សោម ព្រមទាំងអ្នកដឹកជញ្ជូនដ៏គួរឱ្យទុកចិត្ត ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនដល់អតិថិជន ២៤ ម៉ោង បង្កើនបទពិសោធន៍ប្រើប្រាស់សេវាកម្ម E-GetS របស់អតិថិជន ធ្វើឱ្យអតិថិជនទទួលបានជីវិតមានភាពងាយស្រួលរហ័ស នៅក្នុងវិស័យឌីជីថល។
តាមរយៈសម្ព័ន្ធភាពដ៏រឹងមាំនេះ យើងនឹងប្រើប្រាស់នូវគុណសម្បត្តិដើមរបស់ភាគីទាំងពីរអោយក្រុមហ៊ុនកាន់តែរីកចំរើននិងកាន់តែប្រសើរឡើង បង្កើនភាពល្បីល្បាញរបស់ម៉ាកក្រុមហ៊ុន និងរួមគ្នាផ្តល់អោយអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងងាយស្រួល។ ផាកកាហ្វេនឹងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការបណ្ដុះបណ្ដាលម្ហូបអាហារដែលមានសុខភាពល្អ បង្កើតគំនិតអាហារដែលមានសុខភាពល្អ និងសម្បូរបែប។ E-GetS នឹងទាញយកអត្ថប្រយោជន៍ពីAppសេវាកម្មជីវិត ដើម្បីធានាថារាល់អាហារដែលបានបម្រើដល់អតិថិជនគឺអាហារនៅមានកម្តៅក្តៅ និងរសជាតិល្អបំផុត ដើម្បីផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារប្រកបដោយផាសុកភាព និងរីករាយ។
ចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី២០ ខែកក្កដា App E-GetS នឹងចាប់ផ្តើមការបញ្ចុះតម្លៃផ្តាច់មុខ រហូតដល់៥០% លើឈុតអាហារផាកកាហ្វេសម្រាប់រយៈពេល ៣ ថ្ងៃ! E-GetS និងផាកកាហ្វេនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីផ្តល់ជូននូវជីវិតដែលមានសុខភាពល្អ និងនាំមកនូវប្រូម៉ូសិនពិសេសៗបន្ថែមទៀតដល់អតិថិជន។
ក្នុងផ្លូវអភិវឌ្ឍទីផ្សាររបស់ប្រទេសកម្ពុជា​E-GetS​នឹងបន្តប្រកាន់ខ្ជាប់នូវអាកប្បកិរិយាបើកចំហ  ហើយសហការជាមួយដៃគូដែលមានគុណភាពបន្ថែមទៀតដើម្បីអភិវឌ្ឍរួមគ្នា បន្តអភិវឌ្ឍក្រុមហ៊ុនអោយឈានមុខគេ និងបង្កើតគោលការណ៍ឈ្នះ-ឈ្នះ។ បំពេញបន្ថែមនូវកន្លែងខ្វះខាត បង្កើតគោលការណ៍ឈ្នះឈ្នះ បង្កើតនូវគំនិតថ្មី តាមរយៈទីផ្សារ និងគុណសម្បត្តិរបស់ក្រុមហ៊ុន បានបញ្ចេញសមត្ថភាពរបស់សហគ្រាសនីមួយៗ និងប្រើគុណសម្បត្តិរបស់វិស័យនេះ ដើម្បីរួមគ្នាលើកម្ពស់ការប្រកួតប្រជែង និងកេរ្តិ៍ឈ្មោះក្រុមហ៊ុននៃទីផ្សារទាំងពីរ។