ម្ចាស់ឧបត្ថម្ភកម្មវិធី E-GetS ជួយ​ឱ្យ​ការ​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​បញ្ចប់​ដោយ​ជោគជ័យ!
2022-06-19 10:36
 នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិឆ្នាំ២០២២ ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ ព្រឹត្តិការណ៍​នេះ​ចែក​ចេញ​ជា​3គម្រោងគឺ 3KM 10KM និង​21KM។ ការរត់ម៉ារ៉ាតុងនេះបានទាក់ទាញអ្នករត់ម៉ារ៉ាតុងរាប់ពាន់នាក់មកពីជុំវិញពិភពលោកមកប្រមូលផ្តុំគ្នានៅមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ ហើយបានបោះជំហានលើផ្លូវរត់ម៉ារ៉ាតុង ប្រកួតយ៉ាងស្វះស្វាញ និងរីករាយជាមួយនឹងចំណង់ចំណូលចិត្ត និងភាពសប្បាយរីករាយនៃការរត់ប្រណាំងនេះ។


ចាប់ពីថ្ងៃទី១៧ ខែមិថុនាដល់ថ្ងៃទី១៩ ខែមិថុនា E-GetS បានបង្កើតស្តង់ម៉ារ៉ាតុងផ្តាច់មុខនៅទីនោះ ដែលនាំមកនូវភាពភ្ញាក់ផ្អើលជាច្រើនដល់អ្នកកម្សាន្ត និងអ្នកចូលរួមមកពីជុំវិញពិភពលោក។ ព្រមទាំងបន្ថែម​ភាព​រីករាយ​​ជា​ច្រើន​ដល់​ទីកន្លែង​ម៉ារ៉ាតុង។ E-GetS មានគោលបំណងនាំមិត្តភ័ក្តិកាន់តែច្រើនចូលទៅក្នុងពិភពកីឡា ទទួលបានបទពិសោធន៍ដែលមានភាពរីករាយនៃការលេងកីឡា និងទទួលយកជីវិតដែលមានសុខភាពល្អ និងវិជ្ជមានជាងមុន!
ក្នុងនាមជាអ្នកឧបត្ថម្ភនៃព្រឹត្តិការណ៍នេះ E-GetS មិនត្រឹមតែបានបង្កើតក្រុមជំនួយក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងប៉ុណ្ណោះទេ ថែមទាំងប្រមូលផ្តុំអ្នកចូលរួម១៥០នាក់ផងដែរ។នៅម៉ោង 4:35 នាទីទៀបភ្លឺនៃថ្ងៃប្រណាំង អ្នករត់ប្រណាំងបានប្រមូលផ្តុំគ្នាថតរូបជាក្រុមនិងរង់ចាំពិធីបើកការរត់ម៉ារ៉ាតុង។កំឡុងពេលរត់ប្រណាំង ក្រុមរត់ប្រណាំងចំនួន 100 នាក់បានប្រមូលផ្តុំឡើងដោយ E-GetS ដែលប្រៀបដូចជាពន្លឺចែងចាំងដើម្បីផ្តល់កម្លាំងចិត្តនិងស្មារតីខ្ពស់ដល់អ្នកចូលរួមទាំងអស់ បង្កើតជាខ្សែទស្សនីយភាពដ៏អស្ចារ្យនៅលើទីលានប្រកួត។
ក្រោយមក ស្នូរកាំភ្លើងបានបន្លឺឡើងនៅម៉ោង៥ និង ៣០នាទី ហើយអ្នករត់ប្រណាំងបានប្រញាប់ប្រញាល់រត់ចេញពីចំណុចចាប់ផ្តើម ដើម្បីរត់ដល់គោលដៅបញ្ចប់។ ដៃគូប្រកួតប្រជែងមកពីជុំវិញពិភពលោកមានភាពក្លាហាន និងអបអរសាទរ ដែលបង្ហាញភាពត្រចះត្រចង់គ្មានដែនកំណត់រួមជាមួយនឹងកម្លាំងរត់ដ៏មុតមាំដែលបង្ហាញភាពស្វាហាប់របស់កីឡាករ។ អំឡុងពេលនោះកម្លាំងរត់ដ៏ខ្លាំងក្លារបស់កីឡាករ អមដោយសំឡេងស្រែកហ៊ូកញ្ច្រៀវរបស់អ្នកទស្សនានៅសងខាងផ្លូវ បានធ្វើអោយព្រឹត្តិការណ៍មួយនេះកាន់តែមានភាពមហោឡារិក។
ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៩ព្រឹក កីឡាករបានរត់ដល់គោលដៅបញ្ចប់ម្តងម្នាក់ៗ។ បន្ទាប់មក ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក បានប្រគល់ប័ណ្ណសរសើរដល់ E-GetS ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹងសម្រាប់ព្រឹត្តិការណ៍នេះ។ ជាមួយគ្នានោះដែរ E-GetS បានរៀបចំកាដូដ៏ពិសេសដែលមានតម្លៃ២០០ដុល្លារ និងនាឡិកា TECNO សម្រាប់អ្នកឈ្នះ ហើយថែមទាំងផ្តល់កិត្តិយស និងកោសរសើរដល់អ្នកឈ្នះក្នុងព្រឹត្តិការណ៍នេះ។
មកដល់ពេលនេះ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិឆ្នាំ២០២២ បានបញ្ចប់ក្នុងបរិយាកាសដ៏កក់ក្តៅ! នៅពេលអនាគត E-GetS នឹងចាប់ដៃគូរសហការជាមួយព្រឹត្តិការណ៍ជាច្រើនទៀត ដើម្បីគាំទ្រជីវិតប្រកបដោយសុខភាពល្អ និងវិជ្ជមានទៅកាន់សាធារណជន និងបង្ហាញសកម្មភាពវិជ្ជមានដល់មនុស្សកាន់តែច្រើន ដើម្បីឲ្យមនុស្សគ្រប់រូបអាចរត់បានកាន់តែឆ្ងាយ! E-GetS នឹងប្រកាន់គោលជំហជាអ្នករត់ម្នាក់ ដើម្បីដឹកនាំជីវិតបន្តដំណើរទៅមុខជាមួយនឹងភាពច្នៃប្រឌិត ព្រមទាំងឆ្ពោះទៅកាន់អនាគតជាមួយគ្នា!