E-GetS សាខាដឹកជញ្ជូន"រង្វង់មូលត្រីដូហ្វីន"នៅទីក្រុងព្រះសីហនុបានបើកដំណើរការជាផ្លូវការហើយ!
2021-10-11 10:28
E-GetS ជា App សេវាកម្មជីវិតឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា បានសហការជាមួយហាងដែលមានគុណភាពខ្ពស់មួយចំនួនធំ ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មជីវិតដ៏ទូលំទូលាយ រួមទាំងការកម្ម៉ង់អាហារតាមអ៊ីនធើណេត ការលក់ទំនិញតាមប្រព័ន្ធអេឡិចត្រូនិក ការកក់ និងបញ្ញើរហ័សជាដើម។ ដើម្បីបំពេញតម្រូវការអតិថិជនក្នុងប្រទេសកម្ពុជា យើងបានបន្តបង្កើតសាខាដឹកជញ្ជូនតាមស្ដង់ដារសម្រាប់បំពេញតម្រូវការដឹកជញ្ជូន ដើម្បីធានាបាននូវបទពិសោធន៍ល្អដល់អតិថិជនម្នាក់ៗនៅពេលធ្វើការកម្ម៉ង់ និងដើម្បីសម្រេចបាននូវសេរីភាពក្នុងការកម្ម៉ង់អាហារតាមApp ដែលបាននាំមកនូវបទពិសោធន៍អ៊ីនធើណេត + ជីវិតថ្មីដល់អតិថិជនកម្ពុជា។


០១. ការបន្ថែមសាខានៅក្រុងព្រះសីហនុ ដើម្បីពង្រីកវិសាលភាពដឹកជញ្ជូន
នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ E-GetS បានបើកដំណើរការ "សាខាដឹកជញ្ជូនរង្វង់មូលត្រីដូហ្វីន" ជាផ្លូវការ។ E-GetS បានពង្រីកតំបន់ដឹកជញ្ជូនបន្ថែមពីលើ "សាខាដឹកជញ្ជូនសាលាក្រុង" នៅទីក្រុងព្រះសីហនុ ដើម្បីផ្តល់នូវសេវាកម្មដឹកជញ្ជូនដែលជំនាញបំផុតទៅដល់អតិថិជននិងម្ចាស់ហាងនៅក្នុងទីក្រុងព្រះសីហនុ ដែលមានអ្នកដឹកជញ្ជូនជំនាញ​ប្រមាណ​ ៣០០​នាក់​ទទួល​ខុស​ត្រូវ​លើ​ការ​ដឹកជញ្ជូន​តំបន់​ខាង​លើ។​ វិសាលភាព​នៃ​ការ​ដឹកជញ្ជូន​ជាក់​លាក់​មាន​ដូច​ខាង​ក្រោម៖
ការពង្រីកវិសាលភាពនៃការដឹកជញ្ជូននៅទីក្រុងព្រះសីហនុនេះ នឹងនាំមកនូវភាពងាយស្រួលដល់អតិថិជនកម្ពុជាកាន់តែច្រើន។ ក្នុងពេលជាមួយគ្នានេះ វាក៏ធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវពេលវេលាដឹកជញ្ជូននៅក្នុងតំបន់ទីក្រុងព្រះសីហនុផង ដែលធ្វើឱ្យអតិថិជននៅទីក្រុងព្រះសីហនុកាន់តែរីករាយជាមួយសេវាកម្មដែលមានភាពរហ័ស ងាយស្រួល និងសុវត្ថិភាពខ្ពស់។
 
០២. ចុចប៊ូតុង "បង្កើនល្បឿន" លើការដឹកជញ្ជូន
E-GetS បានប្រមូលផ្ដុំទិន្នន័យនិងបទពិសោធន៍ទាក់ទងនឹងការដឹកជញ្ជូនយ៉ាងច្រើន និងមានប្រព័ន្ធគ្រប់គ្រងខាងក្រោយដ៏មានអានុភាព ថែមទាំងបានបង្កើត App សម្រាប់អ្នកដឹកជញ្ជូន និងម្ចាស់ហាងប្រើប្រាស់ផ្ទាល់ ដោយក្នុងនោះរួមមានការទទួលការកម្ម៉ង់ ការគ្រប់គ្រងបញ្ជូនការកម្ម៉ង់ ការគ្រប់គ្រងសមត្ថភាពដឹកជញ្ជូន។ល។ ដែលគ្របដណ្ដប់យ៉ាងទូលំទូលាយគ្រប់ផ្នែកទាំងអស់លើការដឹកជញ្ជូន។ ចំពោះផ្នែកការគ្រប់គ្រងសមត្ថភាពដឹកជញ្ជូនគឺបានធ្វើការកំណត់ទីតាំងជាក់លាក់ ដើម្បីធានាថាអតិថិជនអាចទទួលបានការប្រែប្រួលនៃព័ត៌មានដឹកជញ្ជូនការកម្ម៉ង់បានទាន់ពេលវេលា ហើយមើលឃើញយ៉ាងច្បាស់អំពីដំណើរការដឹកជញ្ជូន និងទីតាំងជាក់លាក់របស់អ្នកដឹកជញ្ជូននៅក្នុងដំណើរការសេវាកម្មដឹកជញ្ជូន រីឯអ្នកដឹកជញ្ជូនអាចធ្វើការទទួលការកម្ម៉ង់ និងដឹកជញ្ជូនកាន់តែងាយស្រួល និងមានប្រសិទ្ធភាពក្នុងដំណើរការទាំងមូលនេះតាមរយៈ App ដឹកជញ្ជូនរបស់ E-GetS ។       
គិតត្រឹមខែតុលា ឆ្នាំ ២០២១ E-GetS បានបើកសាខាដឹកជញ្ជូនជាច្រើនដែលបានគ្របដណ្ដប់ទូទាំងរាជធានីភ្នំពេញ និងទីក្រុងព្រះសីហនុ។ ក្នុងពេលជាមួយគ្នានេះ យើងមានក្រុមអ្នកដឹកជញ្ជូនដែលអាចទុកចិត្ត និងរឹងមាំ ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មដឹកជញ្ជូន ២៤ ម៉ោង និងធានាបទពិសោធន៍ប្រើប្រាស់របស់អតិថិជនទាំងអស់ បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនដោយសមហេតុផល និងមានប្រសិទ្ធភាព។ យើងនឹងផ្ដល់សេវាកម្មនិងការដឹកជញ្ជូនគ្រប់ជ្រុងជ្រោយទាំងអស់ដល់អតិថិជនគ្រប់រូប បង្កើនកម្រិតសេវាកម្មនៃអាជីវកម្មដឹកជញ្ជូនអាហារទាំងមូល ធ្វើឱ្យអតិថិជនរីករាយនឹងជីវិតកាន់តែងាយស្រួលតាមរយៈឌីជីថលនីយកម្ម។
* ការរំលឹក៖
សាខាដឹកជញ្ជូនថ្មីគឺស្ថិតក្នុងដំណាក់កាលសម្របសម្រួលប្រតិបត្តិការនៅរយៈពេល ៣០ ថ្ងៃដំបូង ហើយអ្នកដឹកជញ្ជូនត្រូវការពេលវេលាដើម្បីស្វែងយល់ និងសម្របខ្លួនទៅនឹងស្ថានភាពផ្លូវជុំវិញ ម្ចាស់ហាង និងតំបន់លំនៅដ្ឋាននៅទីក្រុងព្រះសីហនុ។ ក្នុងអំឡុងពេលនេះ ពេលវេលាដឹកជញ្ជូននៃការកម្ម៉ង់អាចនឹងមានការពន្យារពេល សូមអតិថិជនមេត្តាយោគយល់។
E-GetS នឹងបន្ដពង្រីកវិសាលភាពដឹកជញ្ជូនទៅតាមទីក្រុង។ យើងនឹងបើកសាខាដឹកជញ្ជូនជាបន្តបន្ទាប់នៅតាមទីក្រុង និងទីតាំងផ្សេងទៀត។ សូមមេត្តារង់ចាំតាមដាន។