អបអរសាទរ! E-GetS បានចូលរួមពិធីប្រកាសចូលកា
2022-12-15 17:34
នៅថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2022 សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិនបានប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ 2022 និងពិធីប្រកាសចូលកាន់មុខតំណែងអនុប្រធានក្រុមប្រឹក្សាអាណត្តិទីប្រាំបួននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ លោក ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា លោកឧកញ៉ា ហាន់ ឃាង និងអ្នកតំណាងដទៃទៀតនៃសមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិននៅកម្ពុជា លោកឧកញ៉ា Yum Sui Sang និងអ្នកតំណាងដទៃទៀតនៃសមាគមអាណិកជន និងធុរកិច្ច ចិន ហុងកុង និងម៉ាកាវនៅកម្ពុជា។ តំណាង​សមាគម​ធុរកិច្ច​ក្នុង​ស្រុក​ចំនួន 14 និង​សមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន​ជាង 430 នាក់​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ។


 
E-GetS ដែលជាអនុប្រធានក្រុមប្រឹក្សាអាណត្តិទីប្រាំបួននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិនបានចូលរួមក្នុងកិច្ចប្រជុំនេះ។ នៅក្នុងពិធីសម្ពោធ ឯកឧត្តម Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាបានប្រគល់ប័ណ្ណសរសើរដល់អង្គភាពអនុប្រធានប្រតិបត្តិនៃសភាពាណិជ្ជកម្មក្នុងអាណត្តិថ្មី។ លោក Lin Shiqiang ប្រធានសភាពាណិជ្ជកម្មចិននៅកម្ពុជាបានប្រគល់ប័ណ្ណសរសើរដល់អង្គភាពអនុប្រធាននៃសភាពាណិជ្ជកម្មក្នុងអាណត្តិថ្មី និងប្រគល់លិខិតតែងតាំងទៅដល់អគ្គលេខាធិការ អគ្គលេខាធិការរង និងទីប្រឹក្សានៃសភាពាណិជ្ជកម្មក្នុងអាណត្តិថ្មី។
នាពេលរសៀល សភាពាណិជ្ជកម្មកម្ពុជា-ចិនបានបើកកិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ 2022 ដើម្បីបូកសរុបការងាររបស់សភាពាណិជ្ជកម្មនៅក្នុងឆ្នាំ 2022 ។ នៅក្នុងកិច្ចប្រជុំ E-GetS ជាអនុប្រធានក្រុមប្រឹក្សាអាណត្តិទីប្រាំបួននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន បានធ្វើការណែនាំសហគ្រាស និងផលិតផល។ ឯកឧត្តម Wu Guoquan បានស្តាប់របាយការណ៍ការងារនីមួយៗ និងបានទៅទស្សនាស្ដង់របស់ E-GetS ព្រមទាំងធ្វើការណែនាំការងារ។

E-GetS នៅកម្ពុជាទទួលបានការកោតសរសើរខ្ពស់ពីសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន និងការគាំទ្រពីសមាជិកជាច្រើន ដែលជា​សហគ្រាស​​មាន​ឥទ្ធិពល​ខ្លាំង​នៅ​កម្ពុជា។ E-GetS នឹងចាប់ដៃជាមួយសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិនរួមគ្នាអភិវឌ្ឍ នៅក្នុងទឹកដីសុវណ្ណាភូមិខ្មែរ។ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន បន្តពង្រឹងភាពស្អិតរមួត ពង្រីកឥទ្ធិពល ប្រកាន់ខ្ជាប់នូវគោលដៅដើម អនុវត្តបេសកកម្មសហគ្រាស និងការរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចចិននិងកម្ពុជា។



 
E-GetS ខិតខំគ្រប់គ្រងក្រុមហ៊ុនរបស់ខ្លួនអោយបានកាន់តែប្រសើរឡើង និងអនុវត្តគោលនយោបាយ “ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ហើយបានពង្រឹងទំនាក់ទំនងយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មដទៃទៀត ក្នុងការលើកកម្ពស់វឌ្ឍនភាពរៀងៗខ្លួនជាមួយនឹងការប្រកួតប្រជែងប្រកបដោយចីរភាព ធ្វើអោយអតិថិជននៅក្នុងប្រទេសកម្ពុជាទទួលលបាននូវភាពរីករាយនឹងការរស់នៅដ៏ងាយស្រួលដែលនាំមកដោយឌីជីថលនីយកម្ម។

ក្នុងនាមជា App សេវាកម្មជីវិតឌីជីថលឈានមុខគេនៅអាស៊ីអាគ្នេយ៍ E-GetS បានសហការជាមួយហាងដែលមានគុណភាពខ្ពស់មួយចំនួនធំ ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មជីវិតដ៏ទូលំទូលាយ រួមទាំងការកម្ម៉ង់តាមអ៊ីនធើណេត ការលក់រាយតាមប្រព័ន្ធអេឡិចត្រូនិច ការទិញជាក្រុម Express ជាដើម។ គោលបំណង E-GetS គឺបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន នាំមកនូវបទពិសោធន៍បច្ចេកវិទ្យាថ្មីដល់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍។