ក្រុមហ៊ុន E-GetS ជាមួយម៉ាកយីហោ TECNO ក្រុមហ៊ុ TRANSSION Holdings បានចុះកិច្ចសន្យាជាផ្លូវការហើយ!
2022-06-24 10:32
ទិដ្ឋភាពពិភាក្សាដ៏រីករាយក្នុងពិធីចុះកិច្ចសន្យាជាផ្លូការរវាងក្រុមហ៊ុនE-GetS ជាមួយនឹងTECNO TRANSSION Holdings ដែលប្រព្រឹត្តនៅថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2022។ តាមរយៈកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ បានដើរតួយ៉ាងម៉ឺងម៉ាត់ក្នុងការផ្សព្វផ្សាយផលិតផលនិងសេវាកម្មឌីជីថលដ៏សម្បូរបែបទៅកាន់អតិថិជន ដែលផ្តោតលើវិស័យសំខាន់ៗ និងអនុវត្តកិច្ចសហប្រតិបត្តិការស៊ីជម្រៅជុំវិញអាជីវកម្មសំខាន់ៗផ្សេងៗ រួមបញ្ចូលគ្នាទាំងសេវាកម្មអោយកាន់តែមានភាពនិងរឹងមាំ បំពេញគុណសម្បត្តិគ្នាទៅវិញទៅមក និងសម្រេចបានផលប្រយោជន៍ទៅវិញទៅមក និងទទួលបានជោគជ័យជាមួយគ្នា។
TECNO គឺជាម៉ាកយីហោស្មាតហ្វូននិងឧបករណ៍AIoT ដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន Transsion Holdings។ TECNO ប្តេជ្ញាចិត្តនាំយកមកនូវអ្វីដែលថ្មីទៅដល់អតិថិជននៅក្នុងទីផ្សារដែលកំពុងរីកចម្រើនទូទាំងពិភពលោក ដើម្បីឱ្យអតិថិជនទទួលបានបទពិសោធន៍ជីវិតដ៏ឆ្លាតវៃ និងស្រស់ស្អាតតាមបច្ចេកវិទ្យាអ៊ីនធឺណិតឆ្លាតវៃ។ TECNO ប្រកាន់ភ្ជាប់និងផ្តោតលើយុទ្ធសាស្ត្រទីផ្សារដែលកំពុងរីកចម្រើនទូទាំងពិភពលោក ហើយបានពង្រីកអាជីវកម្មរបស់ខ្លួនពីទ្វីបអាហ្រ្វិកទៅកាន់ជាង 70 ប្រទេស និងតំបន់ជុំវិញពិភពលោកដោយជោគជ័យ។ គិតត្រឹមខែកក្កដា ឆ្នាំ 2021 TECNO មានហាងលក់រាយជិត 80,000 ហាងនៅជុំវិញពិភពលោក។
ដោយសារការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់ ក្នុងការវិនិយោគនៅជុំវិញពិភពលោក TECNO ទទួលបានការពេញចិត្តពីអតិថិជន និងការទទួលស្គាល់ពីវិស័យមួយនេះ។ TECNO បានជាប់ TOP6 ក្នុងបញ្ជីលំដាប់ថ្នាក់ ១០០នៃ “ប្រេនដែលទទួលបានការពេញចិត្តខ្លាំងបំផុតពីអតិថិជននៅអាហ្រ្វីក” ដែលនៅក្នុងទស្សនាវដ្តីអាជីវកម្មដ៏ល្បីល្បាញ《African Business》ប្រាំឆ្នាំហើយ។ TECNO បច្ចុប្បន្នមានអ្នកគាំទ្រដ៏សកម្មដែលមកពីជុំវិញពិភពលោកលើសពី១២០០ម៉ឺននាក់នៅក្នុងបណ្តាញសង្គម Facebook Twitter Instagram ជាច្រើនទៀត។ យោងតាមទិន្នន័យនៃទីភ្នាក់ងារទិន្នន័យ IDC ទូរស័ព្ទរបស់ TECNO បាននាំចេញ១.៩៧លានគ្រឿង ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ៣នៅទូទាំងពិភពលោក និងទូរស័ព្ទស្មាតហ្វូនមានអត្រា៦.១%នៅទូទាំងពិភពលោក ដែលជាប់ចំណាត់ថ្នាក់លេខ៦។
គួរឲ្យកត់សម្គាល់ E-GetS គឺជាApp ដែលផ្តោតលើគំនិតជីវិតគួរតែមានភាពងាយស្រួលជាគោល ដោយប្តេជ្ញាផ្តល់នូវសេវាកម្មជីវិតជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិត។ ជានិច្ចជាកាល E-GetS តែងតែយកចិត្តទុកដាក់លើសេវាកម្ម និងតម្រូវការរបស់អតិថិជន ក្នុងនោះដែរក៏ត្រូវបានទទួលស្គាល់ជាឯកច្ឆ័ន្ទពីអតិថិជនក្នុងវិស័យដឹកជញ្ជូនម្ហូប និង e-commerce ក្នុងស្រុក ហើយទទួលបានប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះជាច្រើន។
នៅក្នុងទីផ្សារ E-GetS បានបន្តពង្រីកយុទ្ធសាស្ត្រ បង្កើតភាពជាដៃគូស៊ីជម្រៅជាមួយម៉ាកល្បីៗជាច្រើនទៀតនៅក្នុងទីផ្សារ ព្រមទាំងអនុវត្តកិច្ចសហប្រតិបត្តិការក្នុងកម្រិតផ្សេងៗគ្នា និងបន្តបង្កើតអាជីវកម្មបន្ថែមទៀតជាមួយ ក្រុមហ៊ុនពហុភាគី។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយ TECNOលើកនេះ E-GetS នឹងរួមគ្នាពង្រីកឥទ្ធិពលម៉ាកយីហោ បង្កើនការយល់ដឹងអំពីម៉ាកយីហោ ផ្សព្វផ្សាយពីប្លង់ទីផ្សារចម្រុះជាងមុន។ 
E-GetS បានចាប់ដៃសហការជាមួយ TECNO ដើម្បីផ្តល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់ និងបង្កើតជីវិតមួយប្រកបដោយគុណភាពឌីជីថល។ ជាមួយគ្នានេះដែរ E-GetS និង TECNO ក៏កំពុងរៀបចំកម្មវិធីបញ្ចុះតម្លៃក្នុងខែមិថុនា ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំតាមដានទាំងអស់គ្នា! ផលិតផលដែលបានជ្រើសរើសពី TECNO នឹងមកដល់ ហើយការបញ្ចុះតម្លៃទាបបំផុតនេះមានតែនៅក្នុង App E-GetSប៉ុណ្ណោះ។ ទូរស័ព្ទឆ្លាតវៃ ថេប្លេត នាឡិកាឆ្លាតវៃ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងរបស់ល្អៗផ្សេងទៀតរបស់ TECNO ទាំងអស់នឹងដាក់លក់នៅក្នុង App E-GetS ជាមួយតម្លៃទាប ហើយលោកអ្នកអាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ។កាន់តែពិសេសនោះគឺមានទូរស័ព្ទដៃប្រេន TECNO ជាច្រើនជម្រើសសម្រាប់ជ្រើសរើស រង់ចាំលោកអ្នកមកកម្ម៉ង់ទាំងអស់គ្នាណា។