អបអរសាទរ! E-GetS បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា 
2022-12-13 10:14
នៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2022 ក្រុមហ៊ុន E-GetS និង ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានរៀបចំពិធីចុះហត្ថលេខា និងកិច្ចសហប្រតិបត្តិការនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ឯកឧត្តម H.E. លោក តឹករ៉េត សំរេច  ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ព្រមទាំងលោក Xiao Lianhuo ប្រធានក្រុមហ៊ុន E-GetS បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទសន្សៈយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីផ្តល់អោយអតិថិជននូវបទពិសោធន៍នៃការកក់សំបុត្រយន្តហោះដ៏ឆាប់រហ័ស និងងាយស្រួលជាងមុន។


 
ឯកឧត្តម H.E. លោក តឹករ៉េត សំរេច បានមានប្រសាសន៍នៅក្នុងសន្ទរកថានៃកិច្ចសហប្រតិបត្តិការនេះថា កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតនូវទំនាក់ទំនងដ៏រឹងមាំនិងដ៏សំខាន់រវាងភាគីទាំងពីរ។ ប្រធានក្រុមហ៊ុន E-GetS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ សម្រាប់ការជឿទុកចិត្ត និងការគាំទ្រ ហើយក៏បានចង្អុលបង្ហាញថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ គឺជាការបំពេញតម្រូវការប្រជាជនចិនដែលធ្វើដំណើរទៅមកពីប្រទេសចិន និងកម្ពុជា ព្រមទាំងអ្នករស់នៅក្នុងប្រទេសកម្ពុជាធ្វើដំណើរក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ដែលវិនិយោគដោយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ គឺជាយន្តហោះពិសេសរបស់ព្រះរាជវង្សានុវង្សនិងនាយករដ្ឋមន្ត្រី ហើយក៏ជាតំណាងនៃអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ រក្សាបាននូវកំណត់ត្រាជើងហោះហើរសុវត្ថិភាពលំដាប់ថ្នាក់លេខមួយ ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការល្អ និងជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ក្នុងប្រទេសកម្ពុជា ដែលទទួលបាននូវសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលរបស់កម្ពុជាតែមួយគត់ ដែលត្រូវបានអនុញ្ញាតអោយហោះហើរទៅកាន់ប្រទេសជប៉ុន និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Henan Airport Investment Group ដែលជាសហគ្រាសរដ្ឋដ៏ល្បីមួយមកពីប្រទេសចិន បានក្លាយជាម្ចាស់ភាគហ៊ុនធំទីពីររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ។ រដ្ឋាភិបាលទាំងពីរគាំទ្រក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក្នុងការកសាង "ផ្លូវសូត្រអាកាស" ហឺណាន-កម្ពុជា-អាស៊ាន ដើម្បីអោយទីក្រុងចឹងចូវ និងទីក្រុងភ្នំពេញក្លាយជាទីក្រុងកណ្តាលនៃការប្រើប្រាស់អន្តរជាតិ។



 
ក្នុងនាមជា App សេវាកម្មជីវិតឌីជីថលឈានមុខគេនៅអាស៊ីអាគ្នេយ៍ E-GetS បានសហការជាមួយហាងដែលមានគុណភាពខ្ពស់មួយចំនួនធំ ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មជីវិតដ៏ទូលំទូលាយ រួមទាំងការកម្ម៉ង់តាមអ៊ីនធើណេត ការលក់រាយតាមប្រព័ន្ធអេឡិចត្រូនិច ការទិញជាក្រុម Express ជាដើម ដោយយល់ដឹងពីភាពចម្រុះនៃទីផ្សារ ព្រមទាំងដឹកជញ្ជូនដ៏លឿនរហ័ស និងសេវាកម្មក្រោយការលក់ដ៏ល្អឥតខ្ចោះ។

 E-GetS មិនត្រឹមតែប្តេជ្ញាថាកែលម្អ និងលើកកំពស់គុណភាពជីវិតរបស់អតិថិជនប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងផ្លាស់ប្តូរទម្លាប់រស់នៅរបស់អតិថិជនតាមរយៈបច្ចេកវិទ្យា។ នាពេលបច្ចុប្បន្ននេះ ទីផ្សារអាជីវកម្មរបស់ E-GetS បានពង្រីកដល់ប្រទេសកម្ពុជា ឡាវ និងកំពុងអភិវឌ្ឍទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនទៀតជាបន្តបន្ទាប់។



 
កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ព្រមទាំងពង្រីកទីផ្សារកាន់តែទូលំទូលាយ។ អតិថិជននៅក្នុងប្រទេសកម្ពុជាអាចទិញសំបុត្រយន្តហោះក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរតាមអ៊ីនធឺណិតក្នុង App E-GetS ដែលមានភាពងាយស្រួលរហ័ស ព្រមទាំងស្វែងរកជើងហោះហើរដែលសមរម្យបំផុត ទន្ទឹមនឹងនេះ មានការផ្តល់ជូននូវសេវាកម្មអតិថិជនតាមអ៊ីនធឺណិត 24 ម៉ោងដើម្បីដោះស្រាយបញ្ហាអតិថិជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ប្រសិនបើអតិថិជនជួបប្រទះបញ្ហាណាមួយក្នុងអំឡុងពេលកក់សំបុត្រយន្តហោះ អតិថិជនអាចពិគ្រោះជាមួយសេវាកម្មអតិថិជនផ្លូវការតាមអ៊ីនធឺណិត សេវាកម្មអតិថិជននឹងឆ្លើយតបព្រមទាំងដោះស្រាយបញ្ហាការកក់សំបុត្រយន្តហោះរបស់អតិថិជនយ៉ាងឆាប់រហ័ស។

នាពេលខាងមុខនេះ E-GetS និងក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរនឹងធ្វើប្រូម៉ូសិនបញ្ចុះតម្លៃជាច្រើនដែលមិនធ្លាប់មានពីមុនមក ព្រមទាំងមានជើងហោះហើរដូចជា ភ្នំពេញ-សៀងហៃ ភ្នំពេញ-ក្វាងចូវ និងជើងហោះហើរក្នុងស្រុកក្រៅស្រុកផ្សេងទៀតជាច្រើនដែលអាចជ្រើសរើស សូមធ្វើការរង់ចាំទាំងអស់គ្នា្!​