
ក្នុងនាមជា App សេវាកម្មជីវិតឌីជីថលឈានមុខគេនៅអាស៊ីអាគ្នេយ៍ E-GetS បានសហការជាមួយហាងដែលមានគុណភាពខ្ពស់ជាច្រើន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មជីវិតដ៏ទូលំទូលាយ រួមទាំងការកម្ម៉ង់តាមអ៊ីនធើណេត ការលក់រាយតាមប្រព័ន្ធអេឡិចត្រូនិច ការទិញជាក្រុម Express ជាដើម។ គោលបំណង E-GetS គឺបំពេញតម្រូវការប្រចាំថ្ងៃរបស់អតិថិជន នាំមកនូវបទពិសោធន៍បច្ចេកវិទ្យាថ្មីដល់អតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍។
ហ្សេតធីអូ អិចប្រេស (ZTO Express) ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេ ដោយបានឈានចូលទីផ្សារកម្ពុជាក្នុងឆ្នាំ 2017 នឹងបានចាប់យកឱកាសអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមទាំងផ្តល់នូវសេវាកម្មដឹកជញ្ជូនដែលមានគុណភាពខ្ពស់រហ័ស និងមានតម្លៃសមរម្យសម្រាប់អតិថិជនជាច្រើន។ សព្វថ្ងៃនេះ ហ្សេតធីអូ អិចប្រេស (ZTO Express) បានអភិវឌ្ឍទៅជាក្រុមហ៊ុនដែលប្រកាន់ភ្ជាប់អាជីវកម្មដឹកជញ្ជូនជាគោល ដោយក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនដ៏ទូលំទូលាយដែលរួមមានឃ្លាំងនៅក្រៅប្រទេស ការដឹកជញ្ជូនរហ័ស និងពាណិជ្ជកម្មផ្សេងទៀត ដែលមានផ្ទៃដីឃ្លាំងផ្ទុកលើសពី 10,000 ម៉ែត្រការ៉េ សាខាផ្ដល់សេវាកម្មមានប្រហែលជាង 400 កន្លែង និងយានជំនិះដឹកជញ្ជូនជិត 500 គ្រឿង ដោយមានសេវាកម្មគ្របដណ្តប់លើទឹកដីប្រទេសកម្ពុជាទាំងមូល។

អតិថិជនអាចធ្វើការកម្ម៉ង់តាមរយៈ App E-GetS ព្រមទាំងអាចតាមដានទំនិញរបស់លោកអ្នកភ្លាមៗ។
ជាមួយគ្នានេះ ភាគីទាំងពីរនឹងដាក់ដំណើរការកម្មវិធីផ្តល់មតិយោបល់របស់អតិថិជនចាប់ពីថ្ងៃទី 27 ខែកុម្ភៈ ដល់ថ្ងៃទី 15 ខែមីនា។ ក្នុងអំឡុងពេលនៃកម្មវិធីនេះ អតិថិជនអាចទទួលបានបទពិសោធន៍នៃសេវាកម្មផ្ញើទំនិញរហ័សតាមរយៈ App E-GetS ហើយអតិថិជន 200 នាក់ដំបូងដែលធ្វើការកម្ម៉ង់នឹងទទួលបានអាំងប៉ាវ $10 និងកាដូផ្តាច់មុខមួយពីហ្សេតធីអូ អិចប្រេស (ZTO Express)។ លើសពីនេះកាដូផ្តាច់មុខហ្សេតធីអូ អិចប្រេស (ZTO Express) នឹងត្រូវបានដាក់នៅកន្លែងបង្វិលកងសំណាងក្នុង App E-GetS ហើយអតិថិជនអាចទទួលបានតាមរយៈការចាប់រង្វាន់ដោយពិន្ទុសន្សំ។
E-GetS បានបន្តសហការជាមួយដៃគូដ៏អស្ចារ្យជាច្រើនៗ ហើយពង្រឹកនិងពង្រីកទំនាក់ទំនងជាមួយសហគ្រាសផ្សេងៗ នាពេលដែលធ្វើការអភិវឌ្ឍទីផ្សារកម្ពុជា ដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យ!