អភិបាលខេត្តព្រះសីហនុ​បានប្រគល់រង្វាន់ដល់ E-GetS ដើម្បីអរគុណចំពោះការឧបត្ថម្ភព្រឹត្តិការណ៍ «ទិវារត់ប្រណាំងពាក
2023-05-02 10:04
នៅថ្ងៃទី 2 ខែមេសា ឆ្នាំ 2023 «ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិក្រុងព្រះសីហនុលើកទី៨» បានចាប់ផ្តើមជាផ្លូវការ។ ព្រឹត្តិការណ៍នេះបានចែកចេញជា 4 គម្រោងដែលមាន 3KM 5KM 10KM និង 21KM ។

E-GetS ក្នុងនាមជាអ្នកឧបត្ថម្ភនៃទិវារត់ប្រណាំងម៉ារ៉ាតុងក្រុងព្រះសីហនុនេះ ដោយផ្អែកលើគុណសម្បត្តិ និងបទពិសោធន៍ដែល E-GetS បានចូលរួមឧបត្ថម្ភលើការរត់ម៉ារ៉ាតុងអន្តរជាតិកម្ពុជាចំនួនពីរដងជាប់គ្នានេះ បានបង្កើនបទពិសោធន៍នៃព្រឹត្តិការណ៍នេះអោយកាន់តែប្រសើរ ព្រមទាំងផ្តល់កម្លាំងដ៏រឹងមាំដល់កីឡាជាតិ និងការអភិវឌ្ឍន៍នៃវិស័យកីឡានៅកម្ពុជាផងដែរ។


 
បន្ថែមពីលើការគាំទ្រដល់អ្នករត់ប្រណាំងនៅកន្លែងប្រកួត E-GetS ក៏បានអំពាវនាវយ៉ាងសកម្មដល់បុគ្គលិក និងដៃគូសហការអោយចូលរួមក្នុងការរត់ម៉ារ៉ាតុងនេះ​ ព្រមទាំងរៀបចំស្តង់ផ្ទាល់ខ្លួននៅក្នុងតំបន់ព្រឹត្តិការណ៍ផងដែរ។ ចាប់ពីថ្ងៃទី 30 ខែមីនា ដល់ថ្ងៃទី 1 ខែមេសា អ្នករត់ប្រណាំង និងអ្នកទស្សនាអាចមកលេងស្តង់ E-GetS ដើម្បីទទួលបានកាដូពិសេសៗជាច្រើន។

នៅថ្ងៃប្រកួត E-GetS បានជួបជុំមនុស្សចំនួន 50 នាក់ដើម្បីចូលរួមក្នុងការប្រកួត។ អ្នករត់ប្រណាំងចំនួន 50 នាក់បានពាក់អាវយឺតរបស់ E-GetS ដែលក្លាយជាទេសភាពដ៏ស្រស់ស្អាតនៅលើផ្លូវរត់ប្រណាំង។ នៅម៉ោង 6 ព្រឹក E-GetS ក្នុងនាមជាអ្នកឧបត្ថម្ភបានបាញ់កាំភ្លើងសម្រាប់ការប្រណាំង 3KM ។​ ជាមួយនឹងសំឡេងកាំភ្លើងចាប់ផ្តើម ទិដ្ឋភាព​ហ៊ោ​កង​រំពងនៅកន្លែងប្រកួតក៏បានបន្លឺឡើងភ្លាមៗ។ អ្នករត់ប្រណាំងបានចេញដំណើរពីគោលដៅមួយទៅគោលដៅមួយ ឆ្លងកាត់ទីតាំងនិងកន្លែងទេសភាពសំខាន់ៗជាច្រើននៅតាមដងផ្លូវ អមដោយភាពសប្បាយរីករាយ ជាមួយនឹងដងខ្លួនយ៉ាងស្វាហាប់ រត់ឆ្ពោះទៅកាន់គោលដៅបញ្ចប់ជាមួយគ្នា។


 
ពិធីប្រគល់រង្វាន់បានចាប់ផ្តើមនៅម៉ោង 9:00 ព្រឹក បន្ទាប់ពីអ្នករត់ប្រណាំងទាំងអស់បានរត់ទៅដល់គោលដៅបញ្ចប់ ហើយក្រុមហ៊ុន E-GetS បានឡើងចែកពានរង្វាន់ និងផ្តល់ជូនកាដូពិសេសទៅដល់អ្នកឈ្នះ 5KM ។ បន្ទាប់មក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់រង្វាន់ដល់ក្រុមហ៊ុន E-GetS ដោយថ្លែងអំណរគុណចំពោះក្រុមហ៊ុន E-GetS សម្រាប់ការគាំទ្រយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍នេះ។ មក​ដល់​ពេល​នេះ ព្រឹត្តិការណ៍ «ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិក្រុងព្រះសីហនុលើកទី៨‍» បានបញ្ចប់​ដោយ​ជោគជ័យ!


 
ក្រុមហ៊ុន E-GetS បានកាន់ខ្ជាប់នូវគោលគំនិត "ជីវិតគួរតែមានភាពងាយស្រួយ" ហើយក៏ស្របគ្នាទៅនឹងស្មារតីតែងឆ្ពោះទៅមុខ និងពោរពេញទៅដោយផាសុខភាព ភាពសប្បាយរីករាយនៃម៉ារ៉ាតុង។ ក៏សង្ឃឹមថាការរត់ម៉ារ៉ាតុងនេះនឹងនាំអោយអតិថិជនកាន់តែច្រើនអាចទទួលបាននូវភាពរីករាយ និងថាមពលនៃការរត់ និងការតស៊ូ។

ជីវិតរស់នៅជាមួយភាពងាយស្រួល និងផាសុខភាព! នាពេលអនាគត ក្រុមហ៊ុន E-GetS មិនត្រឹមតែផ្តល់សេវាកម្មជូនអតិថិជនប៉ុណ្ណោះទេ ក្នុងអំឡុងពេលពង្រីកទីផ្សារអោយកាន់តែទូលំទូលាយ E-GetS នឹងបន្តចូលរួមកម្មវិធីវិជ្ជមានជាច្រើនក៏ដូចជាការរត់ប្រណាំងម៉ារ៉ាតុងមួយនេះ ដើម្បីអោយអតិថិជនកាន់តែច្រើនអាចរស់នៅក្នុងជីវិតដែលពោរពេញទៅដោយភាពងាយស្រួយ និងផាសុខភាព!