នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ ពិធីអបអរសាទរខួប ៥ឆ្នាំ និងសន្និសីទស្ដីពីម៉ាកថ្មីរបស់ E-GetS ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ E-GetS ប៉ុណ្ណោះទេ ក៏ជាចំណុចចាប់ផ្តើមថ្មីសម្រាប់ការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃម៉ាកថ្មីរបស់ E-GetS ផងដែរ។ ដៃគូមកពីគ្រប់មជ្ឈដ្ឋាន និងមិត្តភ័ក្តិទាំងអស់ បានជួបជុំគ្នា ដើម្បីរំលឹកពេលវេលា និងញើសឈាមនៃការខិតខំតស៊ូអតីតកាលនៅក្នុងពិធីនេះ ព្រមទាំងអបអរសាទរខួប ៥ឆ្នាំរបស់ក្រុមហ៊ុន E-GetS និងទស្សនាម៉ាកថ្មីបំផុតរបស់ E-GetS ផងដែរ។

ការខិតខំប្រាំឆ្នាំ អបអរសាទររួមគ្នា
ភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងពិធីនេះរួមមាន ឯកឧត្តម Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ឯកឧត្តម ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយកប្រៃសណីយ៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ អនុប្រធានសមាគមមិត្តភាពចិន-កម្ពុជា។ អ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ ប្រធានក្រុមហ៊ុន Jinyun Group។ ឧកញ៉ា Phu Sae Tong ប្រធាន/នាយកប្រតិបត្តិក្រុមហ៊ុន Anco Group ។ លោក Zhao Jinhui អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃសភាពាណិជ្ជកម្មចិននៅកម្ពុជា។ លោក Liu Daozhi ប្រធានធនាគារចិន (ហុងកុង) សាខាភ្នំពេញ។ លោក Zhu Xinyuan ប្រធាន និងអ្នកគ្រប់គ្រងទូទៅនៃ China Huadian Elesai Downstream Hydropower Project (Cambodia) Co., Ltd. ។ លោក Xie Leji អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Viniton (Group) Co., Ltd China Tobacco Guangdong ។ លោកស្រី Fu Jialing នាយកក្រុមហ៊ុន Pipay PLC។ កញ្ញា Mina ទូតសុឆន្ទៈរបស់ក្រុមហ៊ុន E-GetS ។ លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS ។ លោក Chen Quanfu នាយកក្រុមហ៊ុន E-GetS ។ លោក Xiao Hongpei នាយកប្រតិបត្តិក្រុមហ៊ុន E-GetS រួមទាំងអ្នកតំណាងសហគ្រាសសហប្រតិបត្តិការសំខាន់ៗ ម្ចាស់ហាង អតិថិជន និងបុគ្គលិកក្រុមហ៊ុនមួយចំនួនជាង 600 នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅក្នុងពិធីអបអរសាទរនេះ លោក Xiao Lianhuo អគ្គនាយកក្រុមហ៊ុន E-GetS បានថ្លែងសុន្ទរកថាស្វាគមន៍។ ជាដំបូង តាងនាមឱ្យសហការីទាំងអស់នៃក្រុមហ៊ុន E-GetS សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវ និងដៃគូសហការណ៍ ក្រុមគ្រួសារ និងមិត្តភ័ក្តិដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏ធំនេះ! ក្រឡេកទៅមើលការខិតខំតស៊ូ និងការរីកចម្រើនរបស់ក្រុមហ៊ុនក្នុងរយៈពេល 5 ឆ្នាំនេះ លោកបាននិយាយថា ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន E-GetS គឺមិនអាចឃ្លាតឆ្ងាយពីការជឿទុកចិត្ត និងការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជន ម្ចាស់ហាង និងដៃគូសហការ ក៏មិនអាចឃ្លាតឆ្ងាយពីការយកចិត្តទុកដាក់ និងការផ្ដល់ជំនួយពីមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន ហើយជាមួយការគាំទ្រនិងខិតខំពីសហសេវិកទាំងអស់ ជាពិសេសការគាំទ្រនិងយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន និងកម្ពុជា។ យើងមានអំណរគុណយ៉ាងខ្លាំងចំពោះការគាំទ្រទាំងអស់នេះ ហើយមានឆន្ទៈក្នុងការបម្រើសេវាកម្មជូនអតិថិជនដោយស្មោះត្រង់ និងតបស្នងដល់សង្គមដោយចិត្ត។ ហើយដាក់ចេញនូវគោលដៅកាន់តែខ្ពស់សម្រាប់ការអភិវឌ្ឍន៍នាពេលអនាគតនៃក្រុមហ៊ុន E-GetS នឹងសង្ឃឹមថាបុគ្គលិកទាំងអស់នឹងធ្វើការជាមួយគ្នា ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរជាងមុន និងបន្ដបង្កើតសេវាកម្មថ្មីៗថែមទៀត!

លោក Wu Guoqaun ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា បានយល់ស្របយ៉ាងពេញទំហឹងចំពោះការរួមចំណែករបស់ក្រុមហ៊ុន E-GetS ក្នុងការលើកស្ទួយផ្នែកឌីជីថល និងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា E-GetS បានឆ្លើយតបយ៉ាងសកម្មចំពោះយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” ព្រមទាំងបានរួមបញ្ចូលគ្នានូវគំរូ “សេវាកម្មអ៊ីនធឺណិត + ជីវិតរស់នៅ” របស់ប្រទេសចិននាំមកក្នុងប្រទេសកម្ពុជា និងបន្តផ្សព្វផ្សាយទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយសម្រេចបាននូវលទ្ធផលគួរអោយកត់សម្គាល់ ដែលជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុកប្រកបដោយប្រសិទ្ធភាព និងបង្កើនឱកាសការងារ។ ទន្ទឹមនឹងនោះ ក៏សង្ឃឹមថាក្រុមហ៊ុននឹងបន្តអភិវឌ្ឍឆ្ពោះទៅមុខ និងខិតខំច្នៃប្រឌិត អោយទៅជា APP បម្រើសេវាកម្មជីវិតលំដាប់លេខមួយនៅកម្ពុជា និងទីផ្សារអាស៊ីអាគ្នេយ៍ផងដែរ។

ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បាននាំសាររបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដោយធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែករបស់ក្រុមហ៊ុន E-GetS ក្នុងការលើកស្ទួយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។
លោកបានមានប្រសាសន៍ថា E-GetS បានអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ រួមទាំងបាននាំប្រទេសកម្ពុជាចូលទៅក្នុងវិស័យអ៊ីនធឺណិតផងដែរ។ ទន្ទឹមនឹងនេះ ពួកយើងក៏លើកទឹកចិត្តអោយក្រុមហ៊ុនដែលមានសក្តានុពលជាច្រើនដូចជា E-GetS មកធ្វើការវិនិយោគ និងចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយគ្នានេះផងដែរក៏ជូនពរអោយក្រុមហ៊ុន E-GetS រឹតតែរីកចម្រើន រក្សាសេវាកម្មដែលមានគុណភាពខ្ពស់ និងបន្តពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។
ការប្រកាសជាផ្លួវការស្តីពីម៉ាកថ្មី
ពិធីជប់លៀងល្ងាចនេះក៏បានប្រកាសស្តីពីម៉ាកថ្មីរបស់ E-GetS ដោយបានធ្វើការផ្លាស់ប្តូរឈ្មោះពី «E-GetS/柬单点» ទៅជា «E-GetS/简单点» ។
នៅក្នុងសន្និសីទនេះ លោក Xiao Hongpei នាយកប្រតិបត្តិ E-GetS បានធ្វើការណែនាំដោយផ្ទាល់អំពីព័ត៌មានលម្អិតនៃម៉ាកថ្មី លោកបានពន្យល់ពីអត្ថន័យគោលរបស់ម៉ាកថ្មី Logo ថ្មី និងបង្កើនប្រសិទ្ធភាពនូវមុខងារប្រព័ន្ធផ្សេងៗជាច្រើនទៀត។ បន្ទាប់ពីនេះ ឈ្មោះម៉ាស្កូតរបស់ E-GetS ក៏ត្រូវបានប្រកាសជាផ្លូវការ ដែលមានឈ្មោះថា «ទៀនទៀន» យកពីអក្សរ «点» នៃឈ្មោះចិន E-GetS «柬单点» ។
ពួកយើងសង្ឃឹមថាកូនសេះ «ទៀនទៀន» ដែលគួរអោយស្រលាញ់នេះអាចក្លាយជាមិត្តភក្តិយ៉ាងជិតស្និតរវាង E-GetS និងអតិថិជនទាំងអស់ រួមទាំងអាចផ្តល់ជូនអតិថិជននូវការរស់នៅប្រកបដោយភាពងាយស្រួល!

ពី «E-GetS/柬单点» ទៅជា «E-GetS/简单点» មិនត្រឹមតែជាការផ្លាស់ប្តូរឈ្មោះម៉ាកតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏តំណាងអោយការពង្រីកខ្លួនជាបន្តបន្ទាប់នៃអាជីវកម្មរបស់ E-GetS ផងដែរ។ ដោយចាប់ផ្តើមពីប្រទេសកម្ពុជា ហើយពង្រីកបន្តិចម្តងៗទៅកាន់ប្រទេសឡាវ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ខណៈពេលដែលពង្រីកទីផ្សារ យើងខ្ញុំក៏បានយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជិន និងបន្តបង្កើនប្រសិទ្ធភាពនូវសេវាកម្មផងដែរ។
លោក Xiao Hongpei នាយកប្រតិបត្តិ E-GetS បានបន្តថា ការបង្កើតជីវិតប្រកបដោយភាពងាយស្រួល និងសាមញ្ញសម្រាប់អតិថិជនទាំងអស់គឺជាគោលដៅចុងក្រោយនៃម៉ាកថ្មីរបស់ E-GetS ។ លោកសង្ឃឹមថា E-GetS នឹងក្លាយជាអ្នកដែលអាចជួយអតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍រស់នៅជាមួយជីវិតងាយស្រួលសាមញ្ញនាពេលអនាគត។

ជាមួយគ្នានេះដែរ កញ្ញា Mina តារាដ៏ល្បីល្បាញក្នុងកម្ពុជាក៏បានប្រកាសជាផ្លូវការថាចូលរួមក្មុងគ្រួសារ E-GetS ហើយក្លាយជាទូតសុឆន្ទៈដំបូងរបស់ E-GetS ដែលភាគីទាំងពីរ នឹងចាប់ដៃគ្នាឆ្ពោះទៅរកភាពជោគជ័យ។
E-GetS តែងតែប្រកាន់ខ្ជាប់នូវគោលគំនិតម៉ាក "ជីវិតគួរតែមានភាពងាយស្រួល" ដែលតែងតែស្វែរកពីតម្រូវការរបស់អតិថិជន កែលម្អសេវាកម្ម និងបង្កើនគុណភាពជាបន្តបន្ទាប់ និងប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតពង្រឹងនូវជីវិតរស់នៅរបស់អតិថិជន! សន្និសីទស្តីពីម៉ាកថ្មីនេះបានបង្កើតនូវយុគសម័យថ្មីសម្រាប់ E-GetS ថែមទាំងជាសញ្ញាមួយដែលធ្វើអោយ E-GetS កាន់តែរីកដុះដាលយ៉ាងស៊ីជម្រៅក្នុងវិស័យមួយនេះ ។ នាពេលអនាគត យើងខ្ញុំនឹងរៀបចំយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកទីផ្សារបន្តបន្ទាប់នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ការច្រៀងរាំដើម្បីអបអរ និងការប្រគល់ពានរង្វាន់
ជាមួយពេលវេលា និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងរយៈពេល 5 ឆ្នាំរវាងបុគ្គលិកឆ្នើម បុគ្គលិកដឹកជញ្ជូន និងដៃគូសហការរួបរួមគ្នាទើបបង្កើតបានជា E-GetS នាពេលបច្ចុប្បន្ននេះ។ ពិធីល្ងាចនេះមិនត្រឹមតែជាការជួបជុំគ្នាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការកោតសរសើរចំពោះបុគ្គលិកឆ្នើមផងដែរ។ ដោយសារមានពួកគាត់ទាំងអស់គ្នា ទើបធ្វើអោយ E-GetS កាន់តែខ្លាំងក្លា និងរីកចម្រើនទៅមុខ។

ក្នុងពិធីល្ងាចនេះ E-GetS ក៏បានផ្តល់ការកោតសរសើរយ៉ាងខ្លាំងដល់បុគ្គលិកឆ្នើម បុគ្គលិកដឹកជញ្ជូន និងម្ចាស់ហាងដែលលេចធ្លោក្នុងឆ្នាំកន្លងមក។ ថែមទាំងមានពានរង្វាន់សម្រាប់បុគ្គលិកដូចជា៖ បុគ្គលិកថ្មីឆ្នើម បុគ្គលិកឆ្នើម និងប្រធានគ្រប់គ្រងឆ្នើម។ ហើយសម្រាប់បុគ្គលិកដឹកជញ្ជូនក៏មានពានរង្វាន់ដូចជា៖ អ្នកដឹកជញ្ជូនឆ្នើម និងប្រធានអ្នកដឹកជញ្ជូនឆ្នើម។ រីឯម្ចាស់ហាងមានពានរង្វាន់ដូចជា៖ ម្ចាស់ហាងដែលទទួលបានការចូលចិត្តបំផុតពីអតិថិជន ម្ចាស់ហាងដែលមានឥទ្ធិពលខ្លាំងបំផុត ម្ចាស់ហាងដែលជាជម្រើសដំបូងបំផុតនៃអតិថិជន ម្ចាស់ហាងឆ្នើម ម្ចាស់ហាងដែលមានការលក់ច្រើនបំផុត និងដៃគូរសហការដ៏ល្អ។

អមជាមួយការសម្តែងច្រៀងរាំ ការប្រគល់ពានរង្វាន់បុគ្គលិកឆ្នើម និងការចាប់រង្វាន់រូមមានអាំងប៉ាវសាច់ប្រាក់សុទ្ធ iPadPro MacBook ម៉ូតូហុងដា និងរង្វាន់ផ្សេងៗទៀតជាច្រើនបានញាំងអោយពិធីល្ងាចនេះពោរពេញដោយភាពសប្បាយរីករាយ ជាមួយនឹងស្នូទះដៃអបអរសាទរឥតឈប់ឈរ។

ជាចុងក្រោយ ពិធីគម្រប់ខួប៥ឆ្នាំ និងសន្និសីទស្តីពីម៉ាកថ្មីរបស់ E-GetS បានបញ្ចប់ដោយជោគជ័យ។ ពួកយើងនឹងជួបគ្នាម្តងទៀតក្នុងរយៈពេល 5 ឆ្នាំខាងមុខនេះ!
បទពិសោធន៍ជ្រៅជ្រះក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ នឹងធ្វើអោយ E-GetS កាន់តែប្រសើរឡើងក្នុងប្រាំឆ្នាំខាងមុខនេះ! ក្នុងរយៈពេល 5 ឆ្នាំកន្លងមកនេះ E-GetS បានអនុវត្តនូវយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយ ផ្លូវមួយ” ដោយបានបំពេញទំនួលខុសត្រូវសម្រាប់សង្គមយ៉ាងសកម្ម ព្រមទាំងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា និងរួមគ្នាកសាងសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាពេលអនាគត E-GetS នឹងនៅតែកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន ហើយនឹងចូលរួមជាមួយដៃគូពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើអោយទីផ្សារអាស៊ីអាគ្នេយ៍កាន់តែទូលំទូលាយ និងខិតខំបម្រើសេវាកម្មកាន់តែប្រសើរឡើងជូនអតិថិជន និងបន្តឆ្ពោះទៅមុខដើម្បីបង្កើតបាននូវ “ជីវិតប្រកបដោយភាពងាយស្រួល”!