ការធ្វើបច្ចុប្បន្នភាពលើអាជីវកម្មបញ្ញើរហ័សរបស់ E-GetS!
2021-10-22 10:25
យោងតាមការរីកចម្រើននៃកម្រិតជីវភាពសេដ្ឋកិច្ច តម្រូវការរបស់មនុស្សម្នាក់ៗក្នុងជីវភាពរស់នៅក៏​កាន់តែ​ខ្ពស់​ឡើងៗ​។ ក្នុងយុគសម័យឌីជីថល ការប្រែប្រួលនៃបច្ចេកវិទ្យាអ៊ីនធឺណេតបានធ្វើអោយការចំណាយកាន់តែខ្ពស់និងសេដ្ឋកិច្ចងាយស្រួល(Lazy Economy)កាន់តែរីកចម្រើន ក្រោមការរីករាលដាលនៃជំងឺកូវីដ១៩ វិស័យសេវាកម្មបញ្ញើរហ័សគឺត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់។
ដោយ E-GetS ​បានមើលឃើញពីភាពលំបាកនិងចំណុចខ្វះខាតនៃការដឹកជញ្ជូនបែបបុរាណនេះហើយ ដូច្នេះ E-GetS បានចាប់យកតម្រូវការរបស់អតិថិជនយ៉ាងរហ័ស។ ក្នុងពេលដែលធ្វើឱ្យសេវាកម្មកាន់តែប្រសើរឡើង E-GetS ក៏បានផ្តល់នូវសេវាកម្មដែលស្របទៅតាមតម្រូវការរបស់អតិថិជន ដែលរួមបញ្ចូលនូវគុណភាពខ្ពស់ សេវកម្មកាន់តែច្រើនបែប កាន់តែពិសេស និងងាយស្រួលជាងមុន ដើម្បីដោះស្រាយបញ្ហាដែលជួបប្រទះក្នុងជីវិតប្រចាំថ្ងៃដូចជា "ភាពបន្ទាន់ ភាពមមាញឹក ភាពខ្ជិល និងភាពលំបាក" និងបញ្ហាផ្សេងៗទៀត ។
 

០១.ការធ្វើបច្ចុប្បន្នភាពសេវាកម្មថ្មីដើម្បីពង្រីកអាជីវកម្ម 
នាពេលបច្ចុប្បន្ននេះ បើប្រៀបធៀបជាមួយសេវាកម្មដឹកជញ្ជូនបែបបុរាណ សេវាកម្មដែលអតិថិជនត្រូវការគឺបានផ្លាស់ប្តូរពី "ដឹកជញ្ជូនមកដល់នៅថ្ងៃបន្ទាប់" ទៅជា "ដឹកជញ្ជូនមកដល់ក្នុងថ្ងៃនេះ" ហើយទៅជា "ដឹកជញ្ជូនមកដល់ភ្លាមៗ"។ សេវាកម្មបញ្ញើរហ័ស E-GetS គឺជាសេវាកម្មថ្មីមួយដែលលឿនជាងសេវាកម្មដឹកជញ្ជូនបែបបុរាណ ដោយដឹកជញ្ជូនតែមួយបុងក្នុងអ្នកដឹកជញ្ជូនម្នាក់ ដើម្បីដឹកជញ្ជូនទំនិញរបស់អតិថិជនបានទាន់ពេលវេលា និងដោះស្រាយតម្រូវការរបស់អតិថិជនដូចជាការដឹកជញ្ជូននៅក្នុងទីក្រុងបានយ៉ាងលឿនរហ័ស។ ប្រសិទ្ធភាពខ្ពស់ និងសេវាកម្មដ៏ល្អឥតខ្ចោះ បានផ្លាស់ប្តូរទម្លាប់នៃការដឹកជញ្ជូនរបស់អតិថិជន។
លើកនេះ អាជីវកម្ម "សេវាកម្មបញ្ញើរហ័ស" របស់ E-GetS ត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីខុសប្លែកពីរាល់ដង ជាមួយនឹងតម្លៃដ៏ល្អបំផុត ទទួលបទពិសោធន៍សេវាកម្មគុណភាពខ្ពស់បំផុត ការឆ្លើយតបកាន់តែលឿន តំបន់ដឹកជញ្ជូនកាន់តែច្រើន និងសេវាកម្មកាន់តែល្អដែលធ្វើឱ្យប្រព័ន្ធសេវាកម្មនេះកាន់តែប្រសើរឡើង។ តម្លៃដឹកជញ្ជូនក្នុងរយៈចម្ងាយ៣គីឡូម៉ែត្រត្រូវបានកែសម្រួលពី ១,៥ដុល្លារ ទៅជា ១ដុល្លារ ហើយមិនគិតទម្ងន់ក្នុង៥គីឡូក្រាម។ ប្រើវិធី "ការដឹកជញ្ជូនដោយផ្ទាល់"  ដើម្បីដឹកជញ្ជូនទំនិញបានទាន់ពេលវេលា និងឆាប់រហ័ស។ សេវាកម្មបញ្ញើរហ័សគឺគ្របដណ្តប់ទៅលើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច ផ្កាស្រស់ ឱសថ និងទីផ្សារលក់រាយថ្មី ព្រមទាំងផ្នែកជាច្រើនទៀតដូចជាការទិញជំនួសការធ្វើជំនួស ដែលជ្រាបចូលទៅក្នុងបែបបទជីវិតរស់នៅរបស់មនុស្ស។
 
០២.ការយល់ដឹងអំពីតម្រូវការរបស់អតិថិជន ដើម្បីពង្រីកទីផ្សារបានយ៉ាងឆាប់រហ័ស
ក្នុងនាមជាសហគ្រាសសេវាកម្មមួយ E-GetS បានពង្រីកប្រភេទសេវាកម្មរបស់ខ្លួនទៅតាមតម្រូវការរបស់អតិថិជនជាគោល ដោយបន្តទទួលបានការយល់ដឹងអំពីតម្រូវការរបស់អតិថិជនកាន់តែស៊ីជម្រៅ កាន់តែច្រើន និងបន្តពង្រីកតំបន់ដឹកជញ្ជូនឥតឈប់ឈរ។ ការធ្វើបច្ចុប្បន្នភាពលើវិស័យសេវាកម្មបញ្ញើរហ័សថ្មីលើកនេះ គឺផ្តល់ឱ្យអតិថិជននូវការដឹកជញ្ជូនដោយផ្ទាល់​ ដែលអាចធ្វើឱ្យអតិថិជនតាមដានដំណើរការការកម្ម៉ង់ច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព ជៀសវាងបញ្ហាដ៏ពិបាកដោះស្រាយ ដូចជាពេលវេលាដឹកជញ្ជូនដែលមិនអាចគ្រប់គ្រងបាន។
សម្រាប់អតិថិជន សេវាកម្មបញ្ញើរហ័សធ្វើអោយប្រសើរឡើងនូវគុណភាពនៃជីវិតផ្ទាល់ខ្លួន ហើយមិនចាំបាច់ព្រួយបារម្ភអំពីការបាត់បង់របស់របរដូចជាសោ សំលៀកបំពាក់ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ទូរស័ព្ទដៃ។ល។ សម្រាប់សហគ្រាស បង្កើនប្រសិទ្ធភាពការងាររបស់សហគ្រាស លែងព្រួយបារម្ភពីការផ្ញើឯកសារសម្រាប់ចុះហត្ថលេខារវាងក្រុមហ៊ុននិងដៃគូរសហការ។ល។ សម្រាប់ម្ចាស់ហាង សេវាកម្មបញ្ញើរហ័សជួយបង្កើនប្រសិទ្ធភាពអាជីវកម្មរបស់ម្ចាស់ហាងដូចជា នំខេក ផ្កាស្រស់ អាហារស្រស់ និងផ្សេងទៀតដែលត្រូវការជាបន្ទាន់ ហើយការដឹកជញ្ជូន ប្រើរយៈពេលជាមធ្យម ៦០ នាទីប៉ុណ្ណោះទៅកាន់ទីក្រុងភ្នំពេញទាំងមូល។
នៅពេលអនាគត ពួកយើងនឹងបន្តស្វែងយល់ពីតម្រូវការដ៏ស៊ីជម្រៅរបស់អតិថិជន ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងតែកើនឡើងនិងប្រែប្រួល ហើយផ្តល់នូវបទពិសោធន៍ដ៏ថ្មីជូនអតិថិជន បង្កើតសេវាកម្មនិងផលិតផលដែលមានភាពរហ័សនិងសុវត្ថិភាពជាងមុន ព្រមទាំងធានានូវបទពិសោធន៍ដ៏ពិសេសជូនអតិថិជន។
០៣.ព័ត៌មានលម្អិតអំពីសេវាកម្ម 
● តំបន់ដឹកជញ្ជូន៖ គ្របដណ្តប់ទៅលើទីក្រុងភ្នំពេញទាំងមូល
● រយៈពេលដឹកជញ្ជូន៖ ៦០នាទី
● សាកសាមនឹងអតិថិជន៖
ក្រុមអ្នករវល់→ត្រូវការទំនិញរហ័ស ដឹកជញ្ជូនលឿនទាន់ចិត្ត
ក្រុមអ្នកជំនួញ→ដឹកជញ្ជូនឯកសារកិច្ចសន្យាដោយសុវត្ថិភាពនិងរហ័ស
● ប្រភេទទំនិញដឹកជញ្ជូន៖
ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ទូរស័ព្ទឌីជីថល ឯកសារ
ឯកសារសម្គាល់ នំខេក ផ្កាស្រស់ សំលៀកបំពាក់
ឳសថអាហារនិងភេសជ្ជៈ សេវាកម្មទទួលជំនួស ទំនិញស្រស់ៗ
● ធានាពីការដឹកជញ្ជូន៖
កម្ម៉ង់និងទូទាត់ប្រាក់ក្នុង APP សេវាកម្មដឹកជញ្ជូនដល់ទីកន្លែង
ជ្រើសរើសពេលវេលាដឹកជញ្ជូនរបស់លោកអ្នក ទីតាំងយកទំនិញ/ទទួលទំនិញ
ក្រុមអ្នកដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈ ធានានូវសេវាកម្មព្រមទាំងសុវត្ថិភាព
យល់ច្បាស់ពីការទូទាត់ទឹកប្រាក់តាមអនឡាញ
ចាប់យកស្ថានភាពដឹកជញ្ជូនជាក់ស្តែង
ផ្តល់មតិកែលម្អទាន់ពេលវេលាលើបទពិសោធន៍ប្រើប្រាស់សេវាកម្ម និងមតិយោបល់។
● ដំណើរការនៃការកម្ម៉ង់
ចូល APP E-GetS → ចុច 【Express】 → ជ្រើសរើសទំនិញនិងទម្ងន់ → បំពេញព័ត៌មានយកទំនិញ/ទទួលទំនិញនិងដាក់ស្នើការកម្ម៉ង់។