
អគ្គនាយកក្រុមហ៊ុន E-GetS បានធ្វើការអញ្ជើញទៅទីក្រុងស៊ែរមិនជាលើកដំបូង ដើម្បីចូលរួមក្នុងពិធីជប់លៀងចុងឆ្នាំ និងថ្លែងសុន្ទរកថា។ គាត់បានសង្ខេបសមិទ្ធិផលរបស់ក្រុមហ៊ុនក្នុងឆ្នាំ 2022 និងបានបង្ហាញពីទំនុកចិត្ត និងការរំពឹងទុកសម្រាប់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅក្នុងឆ្នាំខាងមុខនេះ។ ក្នុងរយៈពេលត្រឹមតែ 4 ឆ្នាំ E-GetS មានការអភិវឌ្ឍន៍យ៉ាងរហ័ស ក្នុងនោះរួមទាំងកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម និងកេរ្តិ៍ឈ្មោះក្រុមហ៊ុនបានបន្តកើនឡើង ហើយវិសាលភាពអាជីវកម្មបានបន្តពង្រីកដោយសម្រេចបានជាលទ្ធផលគួរអោយកត់សម្គាល់។

នៅក្នុងសុន្ទរកថាបើកពិធីជប់លៀង ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន E-GetS បានឡើងថ្លែងសុន្ទរកថាដែលទាក់ទងនឹងសមិទ្ធផលការងារពេញមួយឆ្នាំរបស់ E-GetS និងបានធ្វើការវិភាគសង្ខេបពីការអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងឆ្នាំ 2022 នេះផងដែរ។ ទន្ទឹមនឹងនេះគាត់ក៏បានទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងនិងឧស្សាហ៍ព្យាយាមរបស់បុគ្គលិកទាំងអស់ហើយបានដាក់គោលដៅដ៏ខ្ពស់សម្រាប់ការងារក្នុងឆ្នាំ 2023 ដោយរំពឹងថាបុគ្គលិកទាំងអស់នឹងខិតខំធ្វើការជាមួយគ្នាដើម្បីទទួលបានលទ្ធផលអោយកាន់តែប្រសើរឡើង !

នៅពីក្រោយសមិទ្ធផលផ្លែផ្ការបស់ក្រុមហ៊ុនគឺជាការលះបង់និងភាពឧស្សាហ៍ព្យាយាមរបស់បុគ្គលិកទាំងអស់គ្នា។ នៅក្នុងពិធីជប់លៀងនេះ E-GetS បានផ្តល់ការកោតសរសើរយ៉ាងក្រៃលែងដល់បុគ្គលិកនិងក្រុមការងារដែលលេចធ្លោជាងគេក្នុងឆ្នាំ 2022 ។ ក្នុងពេលតែមួយ រង្វាន់ប្រចាំឆ្នាំក៏ត្រូវបានផ្តល់ជូនដល់បុគ្គលិកដែលបំពេញការងារដ៏ល្អឥតខ្ចោះ ពួកគាត់ទាំងអស់សុទ្ធតែជាមោទនភាពនិងជាសសរគ្រឹះរបស់ក្រុមហ៊ុន។

ក្រឡេកទៅមើលក្នុងឆ្នាំ 2022 E-GetS នៅតែរក្សាសន្ទុះនៃការអភិវឌ្ឍន៍ដូចរាល់ដង។ ខណៈពេលដែលពង្រីកទីផ្សារកម្ពុជាអោយកាន់តែស៊ីជម្រៅ E-GetS ក៏បានពន្លឿនការអភិវឌ្ឍន៍របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានបង្កើតទីផ្សារនៅទីក្រុងវៀងច័ន្ទជាផ្លូវការនៅក្នុងប្រទេសឡាវផងដែរ។ ជាមួយគ្នានេះ E-GetS ត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានក្រុមប្រឹក្សាអាណត្តិទីប្រាំបួននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិននៅកម្ពុជា ដែលរួមចំណែកថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចចិននិងកម្ពុជា! ទន្ទឹមនឹងនេះ កេរ្តិ៍ឈ្មោះ ប្រជាប្រិយភាព និងឥទ្ធិពលរបស់ក្រុមហ៊ុនក៏កំពុងកើនឡើងជាបន្តបន្ទាប់ថែមទៀត។
នៅឆ្នាំ 2023 នេះ E-GetS ជឿជាក់ថាក្នុងការខិតខំប្រឹងប្រែងរួមគ្នារបស់បុគ្គលិកទាំងអស់ E-GetS នឹងសម្រេចបានសមិទ្ធផលដ៏អស្ចារ្យម្តងទៀត!