



ក្នុងសន្និសីទនេះ លោកនាយកប្រតិបត្តិ XIAO HONG PEI បានណែនាំពីការអភិវឌ្ឍន៍ក្រុមហ៊ុនដល់ភ្ញៀវកិត្តិយសចំណុចពីរគឺការអភិវឌ្ឍន៍ខាងផ្នែកអាជីវកម្ម និងប្រព័ន្ធបច្ចេកវិទ្យារួមទាំងចែករំលែកអំពីប្រព័ន្ធគ្រប់គ្រងឌីជីថល ប្រព័ន្ធបញ្ជូនព័ត៌មានឆ្លាតវៃ ប្រព័ន្ធទូទាត់សរុប ប្រព័ន្ធសេវាកម្មអតិថិជន IM ពហុភាសា ប្រព័ន្ធបកប្រែពហុភាសា និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានទូទៅ។
នៅក្នុងកិច្ចប្រជុំនេះ អ្នកតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយលោកនាយកប្រតិបត្តិ E-GetS បានពិភាក្សាគ្នាផ្លាស់ប្តូរយោបល់បន្ថែមទៀតលើបទពិសោធន៍ និងសមិទ្ធិផលរបស់ក្រុមហ៊ុន E-GetS ស៊ែរមិនផងដែរ។

សកម្មភាពក្រុមហ៊ុន E-GetS បានឆ្លើយសំណួររបស់ឯកឧត្តម ជា វ៉ាន់ដេតអំពីឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិក និងបានផ្តល់នូវដំណោះស្រាយដោយផ្ទាល់
នៅក្នុងសន្និសីទនេះ ភាគីទាំងពីរបានធ្វើការទំនាក់ទំនង និងពិភាក្សាយ៉ាងស៊ីជម្រៅអំពីការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកនៅប្រទេសកម្ពុជា និងគោលបំណងនៃកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរនឹងជំរុញដំណើរការពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុកប្រកបដោយប្រសិទ្ធភាពតាមរយៈកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងសហគ្រាស ព្រមទាំងជួយដល់ការអភិវឌ្ឍន៍វិស័យឌីជីថលរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន E-GetS នឹងបម្រើជាកន្លែងបណ្ដុះបណ្ដាលទេពកោសល្យផ្នែកបច្ចេកវិទ្យា ដើម្បីជួយរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលទេពកោសល្យខាងបច្ចេកវិទ្យាអ៊ីនធឺណិត។

ក្នុងដំណាក់កាលនេះប្រទេសកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ហើយនៅក្នុងដំណាក់កាលបន្ទាប់នៃការងារនេះ នឹងធ្វើសមាហរណកម្មធនធានរបស់រដ្ឋាភិបាល រួមទាំងសហគ្រាសជាតិយ៉ាងពេញលេញ និងជំរុញការបង្កើតគោលនយោបាយជាបន្តបន្ទាប់ដើម្បីជួយដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករួមទាំងសេដ្ឋកិច្ចឌីជីថលដូចជាការកាត់បន្ថយ ឬលើកលែងពន្ធដើម្បីគាំទ្រ និងផ្តល់ភាពងាយស្រួលដល់សហគ្រាសពាណិជ្ជកម្មតាមអេឡិចត្រូនិក។

សកម្មភាពក្រុមហ៊ុន E-GetS បានជូននូវប៉សឺឡែន Dehua ដល់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
បន្ទាប់ពីសន្និសីទនេះបានបញ្ចប់ ភាគីទាំងពីរបានជូននូវកាដូដ៏មានតម្លៃដល់គ្នាទៅវិញទៅមក ។ ក្រុមហ៊ុន E-GetS បានជូននូវ «Hua Kai Fu Gui (រីកដុះដាលសម្បូរបែប) » ដែលជាប៉សឺឡែន Dehua មួយមានលក្ខណៈពិសេសបែបប្រពៃណីចិនដល់ឯកឧត្តម ជា វ៉ាន់ដេត ដែលស្នាដៃនេះត្រូវបានចាត់ទុកជាអំណោយជាតិសម្រាប់កិច្ចប្រជុំកំពូល BRICS ឆ្នាំ 2017 នៅទីក្រុងស៊ែរមិន។ អគ្គនាយក XIAO LIAN HUO បានសម្តែងនូវក្តីសង្ឃឹមក្នុងការប្រើប្រាស់ប្រធានបទនៃកិច្ចប្រជុំកំពូល BRICS ដើម្បីបង្ហាញពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ រវាងប្រទេសចិន និងកម្ពុជា ហើយបានជូនពរដល់អនាគតនៃឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជាកាន់តែ "រីកដុះដាលសម្បូរបែប"។

សកម្មភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូននូវកាដូមានតម្លៃដល់ក្រុមហ៊ុន E-GetS
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានជូននូវកាដូដែលមានលក្ខណៈពិសេសរបស់ខ្មែរដល់ក្រុមហ៊ុន E-GetS ផងដែរ ។ ដោយជឿជាក់ថាក្រោមកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងបើកស្ថានការណ៍ថ្មីមួយនៅក្នុងវិស័យឌីជីថលកម្ពុជា និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។

ក្រោមការណែនាំនៃសន្និសីទនេះ ក្រុមហ៊ុន E-GetS នឹងបន្តអនុវត្តការងារឈានដល់កម្រិតថ្មីមួយ ដែលនាពេលអនាគត យើងខ្ញុំក៏នឹងកាន់តែសកម្មក្នុងការបំពេញទំនួលខុសត្រូវដល់សង្គម បង្កើតតម្លៃជូនសង្គមកាន់តែច្រើន និងរួមចំណែកក្នុងទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។