WE ARE ONE WITH E-GETS
ផ្តល់ក្តីស្រឡាញ់ដល់សង្គម ឆ្ពោះទៅអនាគតភ្លឺស្វាងរួមគ្នា

ប្រយុទ្ធប្រឆាំងនឹង “ជម្ងឺកូវីដ១៩” ជាមួយការតស៊ូ និងទំនួលខុសត្រូវ

បន្ទាប់ពីការផ្ទុះរាតត្បាតនៃជម្ងឺកូវីដ១៩ E-GetS/អ៊ី-ហ្គេតបានពង្រឹងវិធានការការពារសុវត្ថិភាពក្នុងការដឹកជញ្ជូនជាចំបង ដើម្បីធានានូវប្រតិបត្តិការអាជីវកម្មអាចដំណើរការជាធម្មតា។ ព្រមទាំងចូលរួមសហការយ៉ាងសកម្មជាមួយការងារបង្ការជម្ងឺកូវីដ១៩ និងផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ពីជម្ងឺកូវីដ១៩។

ក្នុងអំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ១៩ យើងខ្ញុំបានបរិច្ចាគទៅរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតចិន

បរិច្ចាគដល់អគ្គនាយកដ្ឋានពន្ធដារចំនួន40,000 ម៉ាស់
បរិច្ចាគដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចំនួន60,000 ម៉ាស់

រួមដៃគ្នាកសាងខ្សែការពារដ៏រឹងមាំមួយ

នាខែកក្កដា ឆ្នាំ 2020 យើងខ្ញុំបានចាប់ផ្តើមសកម្មភាពសប្បុរសធម៌ដែលមានគោលបំណងជួយដល់សង្គម យើងខ្ញុំបានចែកជូនសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ពីជម្ងឺកូវីដ១៩។ សង្ឃឹមថាតាមរយៈការខិតខំរបស់យើងខ្ញុំ អាចធ្វើឲ្យសហគ្រាស និងមនុស្សកាន់តែច្រើនយកចិត្តទុកដាក់ ផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅដល់អ្នកដែលត្រូវការជំនួយ។

យើងខ្ញុំបានផ្តល់ជំនួយដល់ 930 គ្រួសារដែលរងផលប៉ះពាល់ពីជម្ងឺកូវីដ១៩ជាមួយ

អង្ករ 10 តោន
ប្រេងឆា 1,000 ដប
ទឹកស៊ីអ៊ីវ 1,000 ដប
មី 5,000 កញ្ចប់
ត្រីខកំប៉ុង 2,000 កំប៉ុង

ស្មារតីចែករំលែកក្តីស្រឡាញ់ឥតឈប់ឈរ

នាខែតុលា ឆ្នាំ 2020 ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា បង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ។ ក្រុមសប្បុរសធម៌ E-GetS/អ៊ី-ហ្គេតបានចុះទៅក្រុងតាខ្មៅ ភូមិព្រែកហូរលិចដើម្បីផ្តល់ជំនួយចែកជូនសម្ភារៈសប្បុរសធម៌ដល់អ្នកភូមិដែលរងផលប៉ះពាល់ពីទឹកជំនន់។

យើងខ្ញុំបានផ្តល់ជំនួយដល់ 259 គ្រួសារដែលរងផលប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរជាមួយ

អង្ករ 5,180kg
មី 259 កេស
ទឹកបរិសុទ្ធ 259 កេស
នំប៉័ង 259 កញ្ចប់
ធុងទឹក 259 ធុង
សាប៊ូ 518 ដុំ
សាច់ប្រាក់ ៛10,360,000

បន្តស្មារតីឈរជើងនៅជួរមុខ

នាខែឧសភា ឆ្នាំ 2021 ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ E-GetS/អ៊ី-ហ្គេតបានប្រមូលផ្តុំកម្លាំងសហគ្រាស និងប្រើសកម្មភាពជាក់ស្តែងបង្ហាញថាក្រុមហ៊ុនមានទំនួលខុសត្រូវខ្ពស់។ ដើម្បីគាំទ្រការងារបង្ការជម្ងឺកូវីដ១៩របស់រដ្ឋាភិបាល យើងខ្ញុំបានដឹកជញ្ជូនអាហារដល់បុគ្គលិកជួរមុខឥតឈប់ឈរ ប្តេជ្ញាតស៊ូប្រយុទ្ធប្រឆ្នាំងនឹងជម្ងឺរាតត្បាតនេះជាមួយរដ្ឋាភិបាលដល់ទីបំផុត។

ប្រយុទ្ធប្រឆាំងនឹង “ជម្ងឺកូវីដ១៩” ជាមួយការតស៊ូ និងទំនួលខុសត្រូវ

បន្ទាប់ពីការផ្ទុះរាតត្បាតនៃជម្ងឺកូវីដ១៩ E-GetS/អ៊ី-ហ្គេតបានពង្រឹងវិធានការការពារសុវត្ថិភាពក្នុងការដឹកជញ្ជូនជាចំបង ដើម្បីធានានូវប្រតិបត្តិការអាជីវកម្មអាចដំណើរការជាធម្មតា។ ព្រមទាំងចូលរួមសហការយ៉ាងសកម្មជាមួយការងារបង្ការជម្ងឺកូវីដ១៩ និងផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ពីជម្ងឺកូវីដ១៩។
ក្នុងអំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ១៩ យើងខ្ញុំបានបរិច្ចាគទៅរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតចិន
* គិតត្រឹមខែមេសា ឆ្នាំ 2020
បរិច្ចាគដល់អគ្គនាយកដ្ឋានពន្ធដារចំនួន
40,000 ម៉ាស់
បរិច្ចាគដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចំនួន
60,000 ម៉ាស់