E-GetS/អ៊ី-ហ្គេតបានចូលរួមឧបត្ថម្ភលើទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងបីឆ្នាំជាប់គ្នា ដោយទទួលបានប័ណ្ណថ្លែងអំណរគុណពី អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង អភិបាលខេត្តព្រះសីហនុ!
2024-04-08 12:00

«ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ» បានចាប់ផ្តើមដោយភាពសប្បាយរីករាយ

នៅវេលាម៉ោង 5:10 ព្រឹក ថ្ងៃទី 7 ខែមេសា ឆ្នាំ 2024 «ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ» បានចាប់ផ្តើមជាផ្លូវការនៅក្រុងព្រះសីហនុ​តំបន់ឆ្នេរអូរឈើទាល ដោយបានទាក់ទាញអ្នករត់ប្រមាណជាង 1,600 នាក់មកពី 35 ប្រទេសជុំវិញពិភពលោកចូលរួមក្នុងការប្រកួតនេះ។ ព្រឹត្តិការណ៍នេះ បានបង្កើតឡើងដើម្បីផ្តល់ជូននូវសុខមាលភាពជូនយុវជន និងបំផុសផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ឆាកអន្តរជាតិ ដែលមាន 4 វិញ្ញាសាដូចជា៖ 21 គីឡូម៉ែត្រ 10 គីឡូម៉ែត្រ 5 គីឡូម៉ែត្រ និង  3 គីឡូម៉ែត្រ ដែលលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋទាំងអស់ចូលរួមឱ្យបានកុះករផងដែរ។
  
អ្នកឧបត្ថម្ភមាស E-GetS/អ៊ី-ហ្គេត 


E-GetS/អ៊ី-ហ្គេត ក្នុងនាមជាអ្នកឧបត្ថម្ភមាសនៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងខេត្តព្រះសីហនុនេះ  ដោយផ្អែកលើគុណសម្បត្តិ និងឥទ្ធិពលម៉ាកយីហោរបស់ខ្លួន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងបទពិសោធន៍នៃព្រឹត្តិការណ៍នេះ ព្រមទាំងផ្តល់កម្លាំងដ៏រឹងមាំដល់កីឡាជាតិ និងការអភិវឌ្ឍន៍នៃវិស័យកីឡានៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា E-GetS/អ៊ី-ហ្គេត បានចូលរួមការឧបត្ថម្ភលើការរត់ម៉ារ៉ាតុងអន្តរជាតិកម្ពុជាចំនួនបីឆ្នាំជាប់គ្នាមកហើយ ដែលអាចបង្ហាញពីការស្រលាញ់ទៅលើវិស័យកីឡា និងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម!

 

 
កញ្ញា Mina ដែលជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត ក៏បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងនេះផងដែរ កញ្ញាបានស្លៀកសម្លៀកបំពាក់កីឡាពណ៌ទឹកក្រូចដែលពោរពេញទៅដោយថាមពល និងបានលើកទឹកចិត្តអ្នករត់ប្រណាំង ប្រាស្រ័យទាក់ទងយ៉ាងសកម្មជាមួយទស្សនិកជន ព្រមទាំងចែករំលែកបទពិសោធន៍ និងលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យស្រលាញ់វិស័យកីឡាទៀតផង!

E-GetS/អ៊ី-ហ្គេត បានផ្តល់ប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកឈ្នះក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងលើកនេះ ហើយក៏មានស្តង់ផ្ទាល់ខ្លួន ជាមួយនឹងកាដូផ្សេងៗ សម្រាប់អ្នកចូលរួមទាំងអស់ផងដែរ។

 

 
នៅម៉ោង 5:40 ព្រឹក លោក Xiao Hongpei នាយកប្រតិបត្តិក្រុមហ៊ុន E-GetS/អ៊ី-ហ្គេតបានបាញ់កាំភ្លើងបញ្ជាការចេញដំណើរ សម្រាប់ការរត់ប្រណាំង 3 គីឡូម៉ែត្រ ជាមួយនឹងសំឡេងកាំភ្លើងចាប់ផ្តើម កីឡាករនីមួយៗក៏បានចាប់ផ្តើមធ្វើការរត់ចេញដំណើរយ៉ាងស្វាហាប់ទៅកាន់គោលដៅបញ្ចប់របស់ខ្លួន។ ចំណែកឯទស្សនិកជនដែលនៅខាងក្រៅផ្លូវប្រណាំង ក៏បានបញ្ចេញសំឡេងហ៊ោកញ្ជ្រៀវកងរំពង ដើម្បីជួយផ្តល់ជាកម្លាំងចិត្តដល់អ្នកដែលចូលរួមរត់ប្រកួតទាំងអស់គ្នា។ ការរត់ម៉ារ៉ាតុងមិនត្រឹមតែជាការប្រកួតល្បឿន និងការអត់ធ្មត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រកួតនៃឆន្ទៈ និងការតស៊ូផងដែរ។
 

ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រគល់លិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត សម្រាប់ការគាំទ្រយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍នេះ
 

នៅវេលាម៉ោងជិត 8 ព្រឹក បន្ទាប់ពីអ្នករត់ប្រណាំងទាំងអស់បានរត់ទៅដល់គោលដៅបញ្ចប់ ពិធីប្រគល់រង្វាន់ក៏បានចាប់ផ្តើម ដោយក្រុមហ៊ុន E-GetS/អ៊ី-ហ្គេត បានឡើងចែកពានរង្វាន់ និងផ្តល់ជូនកាដូពិសេសទៅដល់អ្នកឈ្នះ  3 គីឡូម៉ែត្រ  ជាមួយនឹងការបញ្ចប់នៃ ពិធីប្រគល់រង្វាន់ខាងលើនេះ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី៩​ក្រុងព្រះសីហនុ​បានបញ្ចប់ទៅដោយជោគជ័យ។

ជីវិតរស់នៅងាយស្រួល អមជាមួយសុខភាពល្អ

E-GetS/អ៊ី-ហ្គេត បានកាន់ខ្ជាប់នូវគោលគំនិត “ជីវិតគួរតែមានភាពងាយស្រួយ” ហើយក៏ស្របគ្នាទៅនឹងស្មារតីតែងឆ្ពោះទៅមុខ និងសុខភាពល្អនៃម៉ារ៉ាតុង។ សុខភាពគឺជាមូលដ្ឋានគ្រឹះនៃជីវិតដ៏សាមញ្ញ រីឯការហាត់ប្រាណគឺជាវិធីសំខាន់សម្រាប់រក្សាសុខភាពដូចគ្នា។ តាមរយៈការឧបត្ថម្ភ និងចូលរួមក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងនេះ E-GetS/អ៊ី-ហ្គេត សង្ឃឹមថាអាចទាក់ទាញ និងលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យចូលរួម និងស្រលាញ់វិស័យកីឡាថែមមួយកម្រិតទៀត។

នាថ្ងៃអនាគត E-GetS/អ៊ី-ហ្គេត នឹងបន្តធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យម៉ាកយីហោ ដើម្បីនាំមកនូវបទពិសោធន៍សេវាកម្មជីវិតកាន់តែងាយស្រួល ព្រមជាមួយគុណភាពខ្ពស់ដល់អតិថិជន។ យើងនាំគ្នារត់ដើម្បីសុខភាព រត់ដើម្បីជីវិតរស់នៅងាយស្រួល! សូមអរគុណចំពោះការចូលរួមរបស់លោកអ្នក យើងខ្ញុំទន្ទឹងរង់ចាំការបង្កើតពេលវេលាដ៏អស្ចារ្យជាមួយលោកអ្នកបន្ថែមទៀត!