អបអរសាទរ E-GetS/អ៊ី-ហ្គេត សម្រាប់ការទទួលបានពានរង្វាន់ "China Preferred Employers" បីឆ្នាំជាប់ៗគ្នា និងពានរង្វាន់ "2023 Ultra-healing TOP Employer"
2024-02-06 13:52
នៅក្នុងយុគ្គសម័យឌីជីថល E-GetS/អ៊ី-ហ្គេត គឺជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយ ដែលដើរតាម សម័យកាល និងប្តេជ្ញាផ្តល់នូវបទពិសោធន៍ថ្មីៗដល់អតិថិជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក។ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ E-GetS/អ៊ី-ហ្គេត បានបន្តពង្រីកអាជីវកម្មរបស់ខ្លួនបន្តិចម្តងៗគ្របដណ្តប់តំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសថៃ ឡាវ និងកម្ពុជា ដោយប្រកាន់ខ្ជាប់នូវផ្នត់គំនិត "ជីវិតគួរតែមានភាពងាយស្រួល" ដែលរួមបញ្ចូលនូវសេវាកម្មចម្រុះដូចជា​ "សេវាកម្មដឹកជញ្ជូនម្ហូបអាហារ អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច ការទិញទំនិញជាក្រុម ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាកម្មបម្រើជីវិតរស់នៅ ការទូទាត់ Aggregation ក្នុងអាស៊ីអាគ្នេយ៏ និងប្រព័ន្ធសេវាកម្មអតិថិជនពហុភាសា" ដើម្បីបំពេញនូវតម្រូវការអតិថិជនដូចជា "ម្ហូបអាហារ សម្លៀកបំពាក់ ការកំសាន្ត ការស្នាក់នៅ សម្ភារៈប្រើប្រាស់ និងការធ្វើដំណើរ" ជាដើម។


ការរីកចម្រើនជាបន្តបន្ទាប់រវាងទេពកោសល្យ - សហគ្រាស
ទេពកោសល្យគឺជាសមត្ថភាពស្នូលនៃសហគ្រាស ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់សហគ្រាស។ ដូច្នេះ E-GetS/អ៊ី-ហ្គេត បានបង្កើតនូវអត្ថប្រយោជន៍ដ៏ទូលំទូលាយសម្រាប់និយោជិតរួមទាំង "ការធានារ៉ាប់រងចំនួនប្រាំ និងមូលនិធិមួយ (ការធានារ៉ាប់រងសោធននិវត្តន៍ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ ការធានារ៉ាប់រងរបួសទាក់ទងនឹងការងារ ការធានារ៉ាប់រងភាពអត់ការងារធ្វើ ការធានារ៉ាប់រងមាតុភាព និងមូលនិធិលំនៅដ្ឋាន)" កម្មវិធីខួបកំណើត អាហារសម្រន់ពេលរសៀល កាដូថ្ងៃបុណ្យទាន សកម្មភាពកសាងក្រុម ប្រាក់ឧបត្ថម្ភសម្រាប់ទៅក្រៅប្រទេស កន្លែងស្នាក់នៅ និងអាហារឥតគិតថ្លៃសម្រាប់បុគ្គលិកនៅក្រៅប្រទេស។​​ ទាំងអស់នេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់ E-GetS/អ៊ី-ហ្គេត សម្រាប់បុគ្គលិករបស់ខ្លួន ដែលធ្វើអោយបុគ្គលិកកាន់តែមានការពេញចិត្ត។
 

នៅឆ្នាំ 2023 E-GetS/អ៊ី-ហ្គេត បានបន្តបង្កើនប្រសិទ្ធភាពអត្ថប្រយោជន៍បុគ្គលិករបស់ខ្លួនដោយការពង្រីកបណ្តាញកំណើនទេពកោសល្យ បង្កើនសមាមាត្រនៃបុគ្គលិកដែលមានសមត្ថភាពខ្ពស់ បង្កើនប្រសិទ្ធភាពបន្ថែមទៀតនូវសេវាគ្រប់គ្រងសុខភាព ដើម្បីធានាថានិយោជិតទទួលបានការការពារគ្រប់ជ្រុងជ្រោយទាក់ទងនឹងការអភិវឌ្ឍអាជីព ការគ្រប់គ្រងការអនុវត្តការងារ និងសុខភាពផ្លូវកាយផ្លូវចិត្ត។ នេះរួមបញ្ចូលទាំងការបង្កើនប្រសិទ្ធភាពសៀវភៅណែនាំបុគ្គលិក ការចេញផ្សាយសៀវភៅណែនាំផ្លូវអាជីព ការបន្ថែមការត្រួតពិនិត្យសុខភាព និងការធានារ៉ាប់រងពាណិជ្ជកម្ម ព្រមទាំងការកែលម្អបរិយាកាសការងារអោយកាន់តែប្រសើរឡើង។
 

កិត្តិយសក្នុងរយៈពេលបីឆ្នាំ និងបន្តបើកជំពូកថ្មីនៃម៉ាក
ក្នុងឆ្នាំ 2023 E-GetS/អ៊ី-ហ្គេត សម្រេចបាននូវសមិទ្ធិផលនៃការទទួលបានពានរង្វាន់ "China Preferred Employers" បីឆ្នាំជាប់ៗគ្ន (បន្ទាប់ពីឆ្នាំ 2021 និង 2022)។ លើសពីនេះ E-GetS/អ៊ី-ហ្គេត ក៏ត្រូវបានទទួលស្គាល់ជា "2023 Ultra-healing TOP Employer" ផងដែរ។​ កិត្តិយសទាំងនេះគឺជាការទទួលស្គាល់ពីស្ថាប័នធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈ ទេពកោសល្យនិងអ្នកស្វែងរកការងារធ្វើ អំពីវឌ្ឍនភាពជាបន្តរបស់ E-GetS/អ៊ី-ហ្គេត ក្នុងការបង្កើតវប្បធម៌សាជីវកម្ម ការបណ្តុះបណ្តាលអភិវឌ្ឍបុគ្គលិក និងការលើកកម្ពស់សុខុមាលភាព។



នាពេលអនាគត ដោយផ្អែកលើស្តង់ដារនៃនិយោជកឆ្នើម E-GetS/អ៊ី-ហ្គេត នឹងបន្តពង្រឹងមូលដ្ឋានគ្រឹះរបស់ខ្លួន ស្តាប់មតិយោបល់បុគ្គលិក ផ្តល់អាទិភាពដល់ការអភិវឌ្ឍទេពកោសល្យ និងស្វែងរកសក្តានុពលរបស់បុគ្គលិក ដើម្បីជាប្រយោជន៍ដល់ភាពរីកចម្រើនទៅវិញទៅមកនៃទេពកោសល្យ - សហគ្រាស។
 
ការស្វែងរកទេពកោសល្យសម្រាប់អនាគតរួមគ្នា
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មអ៊ីនធឺណិតនៅអាស៊ីអាគ្នេយ៍ E-GetS/អ៊ី-ហ្គេត នឹងដើរតាមគន្លងនៃគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់មួយផ្លូវមួយ" របស់ប្រទេសចិន រួមចំណែកយ៉ាងសកម្មដល់សហគ្រាសលើមាគ៌ាអភិវឌ្ឍន៍នៅក្រៅប្រទេស នាំមកនូវសន្ទុះយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសតាមបណ្តា "ខ្សែក្រវ៉ាត់មួយផ្លូវមួយ" និងកសាងរូបភាពវិជ្ជមានសម្រាប់សហគ្រាសចិននៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ។
 

មានឃ្លាមួយពោលថា "កម្ទេចផ្កាភ្លើងអាចដុតឆេះវាលស្មៅ" ដូច្នេះបន្ទាប់ពីការរីកចម្រើនឥតឈប់ឈរអស់រយៈពេលកន្លះទសវត្សរ៍ E-GetS/អ៊ី-ហ្គេត កំពុងពង្រីកទីផ្សាររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ នៅឆ្នាំ 2024 នេះ E-GetS/អ៊ី-ហ្គេត នឹងបើកដំណើរការសាខានៅប្រទេសថៃ រួមជាមួយនឹងការត្រៀមរៀបចំសម្រាប់សាខានៅប្រទេសវៀតណាម។


ដូច្នេះហើយ E-GetS/អ៊ី-ហ្គេត កំពុងស្វែងរកអ្នកដែលមានទេពកោសល្យយ៉ាងសកម្ម ព្រមទាំងមានការប្តេជ្ញាចិត្តសម្រាប់ការពង្រីកទីផ្សារក្នុងអាស៊ីអាគ្នេយ៍រួមគ្នា។  E-GetS/អ៊ី-ហ្គេត ​ជឿជាក់ថា ការចូលរួមរបស់អ្នកនឹងក្លាយជាថាមពលដ៏មានឥទ្ធិពលសម្រាប់យើងក្នុងការកសាងអនាគតរួមគ្នាក្នុងឆ្នាំ 2024!