ការដឹកជញ្ជូនម្ហូប E-GetS/អ៊ី-ហ្គេតនៅវៀតណាមបានដាក់ឲ្យដំណើរការជាផ្លូវការហើយ!
2024-05-02 13:01



   ការដឹកជញ្ជូនម្ហូបនៅបាកនិញវៀតណាមបានចាប់ផ្តើមដំណើរការហើយ!   


នាថ្ងៃទី 3 ខែឧសភា ឆ្នាំ 2024 E-GetS/អ៊ី-ហ្គេតបានឈានចូលទីផ្សារវៀតណាម ដោយសេវាកម្មដឹកជញ្ជូនម្ហូប E-GetS/អ៊ី-ហ្គេតនៅបាកនិញបានដាក់ឲ្យដំណើរការជាផ្លូវការហើយ ដែលបញ្ជាក់ថាអាជីវកម្មរបស់ E-GetS/អ៊ី-ហ្គេតបានពង្រីកបន្ថែមនៅតំបន់អាស៊ីអាគ្នេយ៍។ ការឈានចូលទីផ្សារវៀតណាមរបស់ E-GetS/អ៊ី-ហ្គេតលើកនេះ មិនត្រឹមតែជំរុញការអភិវឌ្ឍន៍យ៉ាងខ្លាំងនៃវិស័យម្ហូបអាហាររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវសេវាកម្មដឹកជញ្ជូនម្ហូបកាន់តែងាយស្រួល រហ័ស និងគុណភាពខ្ពស់ដល់អតិថិជននៅប្រទេសវៀតណាមទៀតផង។

វិសាលភាពនៃការដឹកជញ្ជូន៖ ខេត្តបាកនិញទាំងមូល

ពេលវេលាដឹកជញ្ជូន៖ 07:30AM-24:00PM

 


   ស្របពេលសហការជាមួយហាងល្បីៗជាច្រើន អ៊ី-ហ្គេតក៏កំពុងរង់ចាំការសហការរបស់លោកអ្នកដែរ   

 
នាពេលបច្ចុប្បន្ន E-GetS/អ៊ី-ហ្គេតបានសហការជាមួយហាងល្បីៗជាច្រើននៅបាកនិញវៀតណាម ដើម្បីផ្តល់ឲ្យ​អតិថិជននូវជម្រើសអាហារឆ្ងាញ់ៗច្រើនសម្បូរបែប។ ជាមួយគ្នានេះ E-GetS/អ៊ី-ហ្គេតក៏បានបង្កើតប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធបញ្ជូនការកម្ម៉ង់ឆ្លាតវៃដ៏ពេញលេញ ដើម្បីធានាថាទំនិញអាចដឹកជញ្ជូនជូនអតិថិជនទាន់ពេលវេលា។ នាពេលខាងមុខនេះ E-GetS/អ៊ី-ហ្គេតនឹងនាំមកនូវប្រូម៉ូសិនកាន់តែច្រើនជូនអតិថិជនគ្រប់គ្នា សូមទន្ទឹមរង់ចាំទាំងអស់គ្នា!
 


ស្វាគមន៍លោកអ្នកចូលរួមសហការជាមួយ E-GetS/អ៊ី-ហ្គេត
 
ទន្ទឹមរង់ចាំបើកជំពូកថ្មីនៃការដឹកជញ្ជូនម្ហូបជាមួយលោកអ្នក!
 


   ថែមជូន 500,000 ដុងសម្រាប់អតិថិជនថ្មី!   

ស្វាគមន៍អតិថិជនកាន់តែច្រើនចូលរួម
និងប្រើប្រាស់សេវាកម្មគុណភាពខ្ពស់របស់ E-GetS
E-GetS បានរៀបចំរង្វាន់ពិសេសសម្រាប់អតិថិជនថ្មី
ដែលអតិថិជនថ្មីបង្កើតគណនីភ្លាមទទួលបាន
អាំងប៉ាវ 500,000 ដុង ភ្លាម!
 
ប្រូម៉ូសិនយក្សជាច្រើនពីហាងវៀតណាម!
ដើម្បីអរគុណសម្រាប់ការគាំទ្ររបស់អតិថិជន
E-GetS បានផ្តល់នូវប្រូម៉ូសិនរដូវក្តៅដ៏ពិសេសជាច្រើន!
ម៉ោះ! មកមើលថាមានអ្វីពិសេសៗដែរ!
ហាងគុណភាពខ្ពស់ជាច្រើនកំពុងរង់ចាំលោកអ្នក!!




   បន្តអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅ ដើម្បីកសាងអនាគតដ៏រឹងមាំ   
 
ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់នៃបច្ចេកវិទ្យា វិស័យដឹកជញ្ជូនម្ហូបក៏បានរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងនាមជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបដ៏ធំមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ E-GetS/អ៊ី-ហ្គេតបានបង្កើតប្រព័ន្ធសេវាកម្មដឹកជញ្ជូនម្ហូបដ៏ពេញលេញនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើន ដោយផ្អែកលើបច្ចេកវិទ្យាដ៏ជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ។ ការឈានចូលទីផ្សារវៀតណាមលើកនេះ មិនត្រឹមតែជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រអន្តរជាតិនីយកម្មរបស់ E-GetS/អ៊ី-ហ្គេតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគម្រោងអភិវឌ្ឍអាជីវកម្មឲ្យស៊ីជម្រៅនៅទីផ្សារវៀតណាមផងដែរ។
 

 
នាពេលអនាគត E-GetS/អ៊ី-ហ្គេតនឹងបន្តយកចិត្តទុកដាក់ចំពោះនិន្នាការអភិវឌ្ឍន៍នៃទីផ្សារវៀតណាម ដើម្បីយល់ដឹងពីតម្រូវការអតិថិជនឲ្យកាន់តែ​ស៊ីជម្រៅ បន្តកែសម្រួល និងបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រសេវាកម្ម ដើម្បីនាំមកនូវសេវាកម្មបម្រើជីវិតដែលមានគុណភាពខ្ពស់ដល់អតិថិជនវៀតណាម។ ទន្ទឹមនឹងនេះ E-GetS/អ៊ី-ហ្គេតនឹងសហការយ៉ាងសកម្មជាមួយហាងល្បីៗជាច្រើនទៀត ដើម្បីនាំមកនូវបទពិសោធន៍ថ្មីៗជាច្រើនដល់ទីផ្សារវៀតណាម និងស្វែងរកអនាគតដ៏ភ្លឺស្វាងរួមគ្នា។