E-GetS បានជាប់ជាអនុប្រធានក្រុមប្រឹក្សាអាណត្តិទីប្រាំបួននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន
2022-12-12 10:27
នៅថ្ងៃទី១៣ ខែឧសភា សមាជិកទាំងអស់នៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិនបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទីប្រាំបួនជាផ្លូវការតាមរយៈការបោះឆ្នោតសម្ងាត់តាមអ៊ីនធឺណេត។
នៅថ្ងៃទី១៥ ខែឧសភា ក្រុមប្រឹក្សាអាណត្តិថ្មីនឹងធ្វើការជ្រើសរើសប្រធានថ្មី អនុប្រធាននាយកប្រតិបត្តិ៨រូប និងអនុប្រធាន២៦រូប តាមរយៈការបោះឆ្នោតសម្ងាត់តាមអ៊ីនធឺណេត។



    ០១.បានជាប់ជាអនុប្រធានក្រុមប្រឹក្សានៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន
នៅក្នុងកិច្ចប្រជុំនេះ E-GetS (អ៊ី-ហ្គេត ថេកណឡជី ឯ.ក) ត្រូវបានជ្រើសរើសជាអនុប្រធានក្រុមប្រឹក្សាអាណត្តិទីប្រាំបួននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន។
តាមសេចក្តីរាយការណ៍ ការបោះឆ្នោតនេះគឺផ្តោតលើសហគ្រាសធុនមធ្យម និងសហគ្រាសរដ្ឋជាគោល។ ក្នុងនាមជាសហគ្រាសឯកជននៃប្រទេសចិន E-GetS បានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលជាសហគ្រាសចិនគំរូមួយដ៏ល្អដល់ទីផ្សារកម្ពុជា ហើយក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុននៅក្រៅប្រទេស E-GetS ក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់កម្លាំងទឹកចិត្តទៅដល់សង្គមផងដែរ ព្រមទាំងជាសហគ្រាសឯកជនមួយដែលបានជាប់ជាអនុប្រធានក្រុមប្រឹក្សានៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងថ្ងៃអនាគត E-GetS នឹងខិតខំបន្តជំរុញការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ប្រើយុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយផ្លូវមួយដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនលើទីផ្សារកម្ពុជា E-GetS បានស្វះស្វែងធ្វើការទំនាក់ទំនងជាមួយស្ថានទូតចិន និងសភាពាណិជ្ជកម្មកម្ពុជា-ចិនយ៉ាងសកម្ម ខិតខំគ្រប់គ្រងក្រុមហ៊ុនរបស់ខ្លួនអោយបានកាន់តែល្អ និងបានជួយជំនួយសភាពាណិជ្ជកម្មក្នុងការកសាងនិងសម្រេចនូវយុទ្ធសាស្ត្រ “ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ។ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយសមាជិកសភាពាណិជ្ជកម្មដទៃទៀត ខិតខំសហការគ្នា ដើម្បីជំរុញការកសាងសភាពាណិជ្ជកម្ម និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា។

    ០២.បច្ចេកវិទ្យានាំមកនូវជីវិតឆ្លាតវៃ
E-GetS ផ្តោតលើផលិតផលអ៊ីនធឺណេតចល័ត បច្ចេកវិទ្យា និងបណ្តាញជាមូលដ្ឋាន ផ្តល់នូវសេវាកម្មជីវិតប្រចាំថ្ងៃដល់អតិថិជន បង្កើតនូវ APP មួយដែលផ្តោតលើអតិថិជនជាគោល ព្រមទាំងគ្របដណ្តប់ទៅលើការទទួលទាន ការកំសាន្ត ដើម្បីអោយអតិថិជនទទួលបានបទពិសោធន៌ជីវិតឆ្លាតវៃតាមរយៈបចេ្ចកវិទ្យា បង្កើនភាពសប្បាយរីករាយនឹងសុភមង្គលដល់ជីវិតរស់នៅរបស់អតិថិជន។ ជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅតំបន់អាស៊ីអាគ្នេយ៏ និងនាំមកនូវជីវិតរស់នៅរហ័សងាយស្រួលតាមរយះបច្ចេកវិទ្យា។
នៅកម្ពុជា E-GetS អនុវត្តយ៉ាងសកម្មនូវវគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដោយផ្អែកលើគោលគំនិតផ្តល់សេវាកម្មដោយសុវត្ថិភាព ព្រមទាំងបានទទួលការគាំទ្រយ៉ាងខ្លាំងពីនាយកដ្ឋាននគរបាលចរាចរណ៍សាធារណៈនៃអគ្គស្នងការនគរបាលជាតិកម្ពុជា។ គោលបំណងគឺពង្រឹងការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អ្នកដឹកជញ្ជូន ខិតខំធ្វើជាអ្នកគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាអ្នកដឹកនាំអរិយធម៌សង្គម និងរួមចំណែកក្នុងការកសាងសុវត្ថិភាពចរាចរណ៍ក្នុងសង្គមកម្ពុជា។

    ០៣.មិនបំភ្លេចគ្រាដើម ផ្តល់នូវកម្លាំងទឹកចិត្តដល់សង្គម
ក្នុងពេលជាមួយគ្នានេះ E-GetS បានបន្តធ្វើសប្បុរសធម៌នៅក្នុងសង្គម ដោយបំពេញនូវទំនួលខុសត្រូវរបស់សហគ្រាស និងអនុវត្តបេសកកម្មសហគ្រាសទៅក្នុងសង្គម។ E-GetS បានបង្កើតកម្មវិធីសប្បុរសធម៌ [WE ARE ONE WITH E-GETS] ឡើងជាងរាប់សិបដង។ ចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើង E-GetS បានសហការយ៉ាងសកម្មក្នុងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បរិច្ចាគសម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩ជាង១០ម៉ឺនដុល្លារទៅដល់រដ្ឋាភិបាលតាមរយៈស្ថានទូតចិន ដឹកជញ្ជូនម្ហូបអាហារដោយឥតគិតថ្លៃដល់បុគ្គលិកសុខាភិបាលជួរមុខ ផ្តល់ជំនួយទៅដល់គ្រួសារដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ចំនួន៩៣០គ្រួសារ និងផ្តល់ជំនួយទៅដល់គ្រួសារដែលរងផលប៉ះពាល់ពីទឹកជំនន់ចំនួន២៥៩គ្រួសារ។
ដោយត្រូវបានជ្រើសរើសជាអនុប្រធានក្រុមប្រឹក្សាអាណត្តិទីប្រាំបួននៃសមាគមសភាពាណិជ្ជកម្មកម្ពុជា-ចិនលើកនេះ E-GetS នឹងបន្តចងចាំបេសកកម្មក្រុមហ៊ុន មិនបំភ្លេចគ្រាដើម  ដើម្បីរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា។ ក្នុងការកសាងនិងអភិវឌ្ឍសហគ្រាសនាពេលខាងមុខនេះ យើងនឹងបន្តអភិវឌ្ឍអាជីវកម្មនៅក្នុងទីផ្សារក្រៅប្រទេសយ៉ាងសកម្ម និងចូលរួមក្នុងការកសាងអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវ៉ាត់មួយផ្លូវមួយ” ដើម្បីបន្តពង្រឹងនិងបង្កើនឥទ្ធិពលសហគ្រាសរបស់យើងនិងដល់សង្គម។