E-GetS/អ៊ី-ហ្គេត បានសហការជាមួយក្រុមហ៊ុនវីរៈប៊ុនថាំដែលជាក្រុមហ៊ុនរថយន្តក្រុងក្នុងប្រទេសកម្ពុជា ដើម្បីបើកដំណើរការសេវាកម្មកក់សំបុត្រទូក/រថយន្ត។ កិច្ចសហប្រតិបត្តិការនេះនឹងរួមគ្នាផ្តល់ជូនអតិថិជននូវជម្រើសជាច្រើននៃការធ្វើដំណើរ និងនាំមកនូវសេវាកម្មកក់សំបុត្រដែលមានភាពងាយស្រួល រហ័ស ដើម្បីអោយអតិថិជនទាំងអស់អាចធ្វើដំណើរដោយភាពសប្បាយរីករាយ។

ការកក់សំបុត្ររថយន្ត/ទូក⬇



លើសពីនេះ E-GetS/អ៊ី-ហ្គេត បានចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរអ៊ែរ (Cambodia Angkor Air) ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មទិញសំបុត្រយន្តហោះជាមួយនឹងតម្លៃសមរម្យ។ ក្នុងនោះមានជើងហោះហើរដូចជាពីភ្នំពេញទៅសៀងហៃ ភ្នំពេញទៅក្វាងចូវ មានទិសដៅក្នុងស្រុក និងក្រៅប្រទេសជាច្រើនទៀតដែលអាចជ្រើសរើសបាន។


មិនថាការធ្វើដំណើរអាជីវកម្ម ឬវិស្សមកាលកម្សាន្តនោះទេ សេវាកម្មទិញសំបុត្ររបស់ E-GetS/អ៊ី-ហ្គេត គឺអាចផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពងាយស្រួល ផាសុកភាព និងគុណភាពខ្ពស់ទៅដល់អតិថិជនគ្រប់រូប។ E-GetS/អ៊ី-ហ្គេត ខិតខំដើម្បីបំពេញតម្រូវការធ្វើដំណើរទៅមករបស់អតិថិជនរវាងប្រទេសចិន កម្ពុជា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត ដែលអាចអោយអតិថិជនគ្រប់រូបអាចជ្រើសរើសរថយន្តឬជើងហោះហើរដែលសាកសមបំផុតសម្រាប់ពួកគាត់។
ការកក់សំបុត្រយន្តហោះក្នុងតម្លៃសមរម្យ⬇

